ដោយ​ៈសម្បត្តិ/ភ្នំពេញៈអធិការដ្ឋាននគរបាលខណ្ឌ៧មករា រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៦ខែមករា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសន្តិសុខសណ្តាប់ធ្នាប់ប្រចាំខែមករានិងការដាក់ចេញលើកទិសដៅការងារប្រចាំខែកម្ភៈដោយដាក់ចេញនូវការអនុវត្តវិធានការពង្រឹងលើការងារបង្ការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌឱ្យមានប្រសិទ្ធភាព។

 

កិច្ចប្រជុំប្រព្រឹត្តទៅក្រោមវត្តមានលោកស្នងការរងទទួលដឹកនាំពង្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌ៧មករា លោកឧត្តមសេនីយ៍ទោ លី ពុធដារ៉ា ស្នងការរងទទួលផែនការងារសេនាធិការ និងលោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរងទទួលដឹកនាំកម្លាំងនគរបាលអន្តរាគមន៍ដែលជាតំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកនាយការិយាល័យជំនាញចំណុះផែនការងារសេនាធិការ លោកអធិការ អធិការរង លោកនាយផ្នែកជំនាញលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំងប្រាំបីសង្កាត់ក្នុងខណ្ឌមករា៕សរន