សៀមរាប:ក្រុមការងារកាត់សម្អាតស្មៅ រុក្ខជាតិតាមប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរនៃអាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់សម្អាតស្មៅ និងរុក្ខជាតិតូចៗដែលដុះនៅលើតួ ឬកំពូលប្រាសាទនានានៅក្នុងតំបន់អង្គរ ។

ប្រភពអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ការសំអាតនេះធ្វើឡើងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ ។ កាសំអាតនេះដែរគឺជំនាញបានធ្វើលើស្មៅ រួមទាំងរុក្ខជាតិទាំងនោះអាចនឹងធ្វើឱ្យឆាប់ពុកផុយ បែកបាក់រចនាសម្ពន្ធនៃប្រាសាទ។

ការសម្អាតស្មៅ និងរុក្ខជាតិចេញពីបា្រសាទនេះ គឺជាសកម្មភាពថែទាំប្រាសាទ ដែលក្រុមការងារបានធ្វើជាប្រចាំ ដើម្បីលើកសោភណ័ភាពប្រាសាទ រក្សាបាននូវភាពរឹងមាំរបស់ប្រាសាទបុរាណ។ នេះបើតាមការផ្សាយដោយអាជ្ញាធរជាតិអប្សរា៕សរន