ឆ្នាំជូត
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតមានភាពគាប់ប្រសើរ ហើយធ្វើអ្វីក៏មានការជឿនលឿនទៅមុខសន្សឹមៗជានិច្ច។ការប្រកបការងារវិញមិនមានការជឿនលឿនទៅមុខប៉ុន្មានទេ តែបើថយក្រោយវិញនោះក៏ឆាប់រហ័សណាស់។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយផលចំណូលមានហូរចូលតក់ៗគ្រាន់ផ្សើមបំពង់កអញ្ចឹងដែរ ប៉ុន្តែអ្នកជួញឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេ។
សេចក្តីស្នេហាកំលោះក្រមុំកើតមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ទាំងស្ត្រីបុរសចូរប្រយ័ត្នការប្រែប្រួលទាំងអារម្មណ៍ និងការងារពីព្រោះថាងាយកើតបញ្ហាជាងសព្វមួយដង។ថ្ងៃនេះលោកអ្នកធ្វើអ្វីមួយគឺមិនងាយចាប់ដោយងាយឡើយ ហើយពិសេសធ្វើអ្វីមួយក៏មិនងាយឆាប់ចប់ដូចបំណងនោះដែរ ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញមិនថាការជួញទីជិតឆ្ងាយទោះផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសក្តីផលកម្រៃមានហូរចូលខ្លះៗគ្រាន់ផ្សើមបំពង់អញ្ចឹងដែរតែយ៉ាងណាការធ្វើអ្វីមិនអាចលោភលន់បានទេព្រោះភាពស៊យក៏មានតាមជាប់មិនទៅណាឆ្ងាយនៅឡើយ។
រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំក្នុងរយៈពេលនេះចូរប្រយ័ត្នអ្នកទី៣ចូលមកជ្រៀតជ្រែក៕
ឆ្នាំខាល
រាសីល្អជាមធ្យម។នៅថ្ងៃនេះទោះមានបញ្ហាអ្វីក៏ដោយត្រូវចេះរំងាប់ចិត្តឱ្យត្រជាក់ ហើយដាច់ខាតមិនត្រូវយកកំហឹងទល់កំហល់ឡើយប្រយ័ត្នរឿងតូចតាចសោះប្រែរីកក្លាយជាធំ។ទោះបីយ៉ាងណាការប្រកបការងារលោកអ្នកទទួលផលប៉ះទង្គិចបន្តិចបន្តួចយាយីម្ល៉ោះហើយបើចង់ធ្វើអ្វីគប្បីប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់កើតឡើង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើនតែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់។
សម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះលោកអ្នកមិនគប្បីតបតជាមួយក្រុមមនុស្សដែលថាស្តីបន្ទោសឡើយដោយរក្សាសេចក្តីសុខវិញទើបប្រសើរ។ក្រៅពីនេះការប្រកបការងារក៏មិនត្រូវប្រកបកិច្ចការងារណាដែលសំខាន់ឬធំដុំពេកក្នុងថ្ងៃនេះដែរពីព្រោះថាផលអាក្រក់មានតាមជាប់ជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។
រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវប្រកាន់ភាពមោហៈទោសៈដាក់ខ្លួននាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរតែប៉ុណ្ណោះ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះបើលោកអ្នកមានបញ្ហាអ្វីមួយហើយជួបប្រទះគូប្រជែងខ្លាំងបែបណាក៏ពុំព្រួយបារម្ភដែរពីព្រោះថាលោកអ្នកអាចយកប្រៀបឈ្នះជានិច្ច។សម្រាប់ រាល់កិច្ចការងារវិញលោកអ្នកអាចសម្រុកពេញទីបានហើយពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញដូចជាទីកក់ក្តៅ។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជួបរឿងចំណាយធំ ឯផលកម្រៃនោះហូរចូលមានកម្រិតធ្វើឱ្យរែកពន់ភាពលំបាកលំបិនមិនស្ទើរឡើយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមដូចទឹកឃ្មុំ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ក្នុងរយៈពេលនេះលោកអ្នកធ្វើអ្វីមួយកុំសូវទុកចិត្តគេពេកពីព្រោះថាងាយជួបនូវបញ្ហាមិនល្អយាយីនាំពិបាកត្រូវដោះស្រាយនាពេលក្រោយ។សម្រាប់ស្ត្រីក្នុងការប្រកបការងារនាពេលនេះដែរមុនសម្រេចចិត្តអ្វីមួយសំខាន់ត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេផលអាក្រក់ពិតជាមានច្រើនជាងល្អហើយ។អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។
រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ទាំងស្ត្រីបុរសនៅថ្ងៃនេះលោកអ្នកមិនត្រូវយកខ្លួនបៀតក្រុមមនុស្សខ្ចាត់ព្រាត់ ឬមានគំនិតលោភលន់ឡើយពីព្រោះថាគេងាយនាំទុកមកឱ្យជាងសព្វមួយដង។ការប្រកបការងារកុំសង្ឃឹមលើអ្នកដទៃពេកពីព្រោះថាផលអាក្រក់ងាយកើតឡើងចំពោះខ្លួនអ្នកណាស់ ។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិច ព្រោះតែមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទណាមួយកើតឡើងត្រូវប្រឈមមុខនៅគ្រាខាងមុខ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការងាយទាំងថ្នាំងថ្នាក់និងក៏ងាយត្រូវរ៉ូវវិញ៕
ឆ្នាំមមែ
រាសីស្រុតចុះ។ ដំណើរជីវិតលោកអ្នកក្នុងថ្ងៃនេះស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើនបន្តិច ហើយបើធ្វើអ្វីតែងមិនទទួលជាលទ្ធផលឡើយ ពិសេសងាយកើតជារឿងរាវថែមទៀត។ការប្រកបការងារទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែគិតគូរ និងមើលឱ្យបានគ្រប់ជ្រុងជ្រោយទើបប្រសើរ។
អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំ ឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខផង។
សេចក្តីស្នេហាប្រុសស្រីកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាកមកវិញ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ថ្ងៃនេះបើទោះបីដំណើរជីវិតឃើញថាល្អប្រសើរក្តី ប៉ុន្តែមុនសម្រេចចិត្តអ្វីមួយលោកអ្នកតោងតែគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនជះឥទ្ធិពលមិនល្អណាមួយនៅគ្រាខាងមុខ។ការប្រកបការងារនៅថ្ងៃនេះវិញគឺលោកអ្នកធ្វើអ្វីៗតែងទទួលផ្លែផ្កា និង ជួបភាពសុខដុមដូចសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើបន្តិចវិញ ឯផលកម្រៃក៏ច្រើនគ្រាន់ល្មមគួរជាទីពេញចិត្ត។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ដោះស្រាយជម្លោះវិវាទឬចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងទទួលបានការឆ្លើយតបគ្រាន់កក់ក្តៅ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកចង់ធ្វើអ្វីមួយតែងឆ្លើយតបជាផលសម្រេចគ្រាន់កក់ក្តៅ និងពិសេសក្រុមមនុស្សតែងជួយជ្រោមជ្រែង។ការប្រកបការងារមានការបោះជំហានឈានទៅមុខ និងរាល់កិច្ចការងារសំខាន់ក៏តែងអាចដោះស្រាយចេញវិញយ៉ាងងាយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត តែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់អ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេនៅឡើយ។
សេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែម និងបើមានជម្លោះវិវាទជាពេលវេលាត្រូវដោះស្រាយជាមួយគ្នាឱ្យដាច់ស្រេចហើយ៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើងាយជួបនូវបញ្ហាយាយី ពិសេសសុខភាពគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អចោទឡើង ។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកត្រូវរែកពន់ភាពនឿយហត់ និង ត្រូវពុះពារផលលំបាកច្រើនដែលនាំឱ្យជួបការលំបាកនោះមិនតិចដែរទេ។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញការជួញទីជិតឆ្ងាយក្តីផលកម្រៃមានហូរចូលគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទដោយប្រការណាមួយ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារការមិនសូវចេះអត់ឱនឱ្យគ្នា៕
ឆ្នាំកុរ
យីអ៊ុនថ្ងៃនេះល្អជាមធ្យម។ការរស់នៅលោកអ្នកមិនត្រូវធ្វេសប្រហែសទៅលើបញ្ហាសុខភាពនិងបញ្ហារបស់របរពីព្រោះងាយកើតបញ្ហាមិនល្អឡើងជាងសព្វមួយដង ។ការប្រកបការងារមានភាពជឿនលឿនទៅមុខតិចតួច តែការថយក្រោយនោះមានច្រើនគប្បីមានការប្រយ័ត្នប្រយែងបន្តិច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីតែងហុចភោគផលគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាមិនគប្បីយកខ្លួនបៀតល្បែងស៊ីសងឡើយព្រោះនាំកើតឧបទ្រពចង្រៃការលក់ដូរមិនជឿនលឿនទៅមុខ។
សេចក្តីស្នេហាកំលោះក្រមុំមានការរកាំចិត្តនិងរឿងរាវរត់ចូលច្រើនដូចនេះឱ្យប្រយ័ត្នបញ្ហាជម្លោះវិវាទបន្តិច៕