ប្រែសម្រួលៈបំណង/សេអ៊ូល(ស៊ីនហួរ)៖ ចំនួនឆ្លងកូវីដ១៩ប្រចាំថ្ងៃនៅកូរ៉េខាងត្បូងបានហក់ឡើងដល់កំរិតខ្ពស់បំផុតជាថ្មីនៅថ្ងៃព្រហស្បតិ៍ទី២៧មករា ដោយសារការឆ្លងរាលដាលវីរុសអូមីក្រុង។
យោងតាមទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ ប្រទេសនេះបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៤.៥១៨នាក់នៅ២៤ម៉ោងកន្លងទៅ បន្ទាប់ពីឆ្លង១៣.០១០នាក់កាលពីមួយថ្ងៃមុន។
វាជាការឆ្លងច្រើនបំផុតដល់ថ្ងៃទី៣ជាប់គ្នា ហើយកំណើននៃការឆ្លងនេះមួយផ្នែកបណ្តាលមកពីការឆ្លងវីរុសជាចង្កោមនៅតំបន់ក្រុងសេអ៊ូលចំពេលមានការឆ្លងរាលដាលវីរុសអូមីក្រុង ដែលអាជ្ញាធរសុខាភិបាលបាននិយាយថាគ្រប់លើវីរុសកូរ៉ូណាដទៃទៀត។
ក្នុងចំណោមអ្នកឆ្លងថ្មី ៣.៣៨៥នាក់នៅក្រុងសេអ៊ូល ៤.៧៣៨នាក់នៅខេត្តក្យុងឈី(Gyeonggi)និង១.០១០នាក់នៅទីក្រុង អ៊ិនឆន់(Incheon)។
កូរ៉េខាងត្បូងក៏បានរាយការណ៍អ្នកស្លាប់ដោយកូវីដ១៩ចំនួន៣៤នាក់ទៀតកាលពីថ្ងៃ២៧មករា នាំអោយប្រទេសនេះមានអ្នកស្លាប់ដោយកូវីដ១៩សរុប៦.៦៥៤នាក់ ក្នុងចំណោមអ្នកឆ្លងសរុប៧៧៧.៤៩៧នាក់៕
ប្រជាជនកូរ៉េខាងត្បូង៨៦,៩ភាគរយបានចាក់វ៉ាក់សាំងកូវីដ១៩ពីដូស និង៥០,៧ភាគរយបានចាក់ដូសជំរុញ។ក្នុងរូបបុរសកូរ៉េខាងត្បូងធ្វើតេស្តិ៍រកកូវីដ១៩នៅសេអ៊ូល