ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានអះអាងថា កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ស៊ីម៉ាក់បានទទួលជំនួយជាសំភារៈមួយចំនួន ពីអង្គការដៃគូដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក ។
លោកបានបន្តថា ” នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ ខ្ញុំបានទទួលសំភារៈ បច្ចេកទេសព័ត៌មានវិទ្យានិងការស្រាវជ្រាវ គាំទ្រដោយគំរោងស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសបោសសំអាតមីននៅកម្ពុជាដែលផ្តល់ថវិកាដោយសហរដ្ឋអាមេរិកតាមរយ:អង្គការMAG។
លោកបានបន្តថា សំភារ:រួមមាន Tablets ចំនួន៩៦គ្រឿង កុំព្យួទ័រព្យួរដៃសំរាប់ បញ្ចូលទិន្នន័យ និងសំភារ:IT មួយចំនួនទៀត៕/PC