ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
កន្ថោរ
នាមសព្ទ
ប្រដាប់សម្រាប់ស្តោះទឹកមាត់ ។
កន្ទប
នាមសព្ទ
សំពត់ចាស់មានបំណះច្រើនអន្លើ ឬ សំពត់សម្រាប់វ័ណ្ឌ, ប៉ឹង, ក្តោប
ស្លៀកវ័ណ្ឌកន្ទប, ព្នងវ័ណ្ឌកន្ទប ។
កន្ទី
នាមសព្ទ
ឈ្មោះឈើតូចមួយប្រភេទ សម្រាប់ប្រើធ្វើជាថ្នាំក្ដៅ ។
កន្ទួត
នាមសព្ទ
ឈ្មោះឈើមានផ្លែមានរសជូរ ប្រើបរិភោគបាន។ កន្ទួតមានពីរប្រភេទគឺ កន្ទួតស្រុក, កន្ទួតព្រៃ ។
នាមសព្ទ
គ្រឿងប្រដាប់មួយយ៉ាង ធ្វើដោយលោហជាតិមានស្ពាន់ជាដើម ឬ ដោយភ្លុក ឬ ឆ្អឹង មានសណ្ឋានស្រដៀងនឹងផ្លែកន្ទួតព្រៃ មានប្រហោងដោតខ្សែ ច្រើនប្រើសម្រាប់ដាក់ភ្ជាប់កន្លុះនិងប្រឡៅគោ ។
កន្ទោក
នាមសព្ទ
ឈ្មោះប្រដាប់សម្រាប់ក្រឡឹង ធ្វើដោយឈើមានជើង មានត្រឡាច មានខ្សែពានសម្រាប់ទាញ ។