កាបូប​ដាំ​ពេជ្រ​ចំណាស់ ១០ ឆ្នាំឈ្មោះ Hermès Himalaya Birkin អាច​ឡើងដល់​ជាង ២០ ម៉ឺន​ដុល្លារ​ក្នុង​ការលក់​ដេញថ្លៃ​នៅ​ទីក្រុង​ឡុង​ដ៍​

1663
ចែករម្លែក
  • 11
    Shares

​ការលក់​ដេញថ្លៃ​កាបូប​មួយ​នៅក្នុង​ទីក្រុង​ឡុង​ដ៍​អាច​នឹង​ឃើញ​កំណត់ត្រា​សម្រាប់​កាបូប​ថ្លៃ​ជាងគេ​បំផុត​មិន​ធ្លាប់​លក់​ពីមុនមក​នៅ​ទ្វីបអឺរ៉ុប ខណៈដែល​កាបូប​មួយ​នេះ​ត្រូវគេ​រំពឹងថា​នឹង​អាច​ឡើងថ្លៃ​ដល់​ទៅ ១៥០.០០០ ផោន (២០១.៣០០ ដុល្លារ​)​។​

​កាបូប​ដាំ​ពេជ្រ​ចំណាស់​១០​ឆ្នាំឈ្មោះ Hermès Himalaya Birkin តាម​ដឹង​គឺ​បាន​ទាក់ទាញ​ពួក​អ្នក​ស្រឡាញ់​កាបូបដៃ​យ៉ាងខ្លាំង នៅមុន​ការលក់​ជា​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​។​

​ជា​កាបូប​មួយ​ក្នុងចំណោម​កាបូប​៣ ដែល​មិន​ធ្លាប់​លក់​នៅក្រោម​ដង​ញញួរ​ពីមុនមក កាបូប​នេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកប្រមូល​ទិញ​រួចទៅហើយ និង​មានតម្លៃ​រំពឹងទុក​ពី​ចន្លោះ​ពី ១០ ម៉ឺន ទៅ ១៥ ម៉ឺន​ផោន​។​

​ប្រការនេះ​បានធ្វើ​កាបូប​នេះ​ជិត​កៀក​នឹង​កំណត់ត្រា​កាបូប​ថ្លៃ​ជាងគេ​បំផុត​មិន​ធ្លាប់បាន​ទិញ​ពីមុនមក​ក្នុងការ​ដេញថ្លៃ​នៅ​អឺរ៉ុប គឺ​កាបូប Hermès Birkin លក់បាន ១៥៥.០០០ ផោន (២០៨.០១០ ដុល្លារ​) កាលពី​ឆ្នាំ ២០១៦៕ ដោយ៖ កញ្ញាដាលីស

កាបូប​ដាំ​ពេជ្រ​ចំណាស់​១០​ឆ្នាំឈ្មោះ Hermès Himalaya Birkin រំពឹង​ឡើងថ្លៃ​ដល់ ២០១.៣០០ ដុល្លារ ពេល​លក់​ដេញថ្លៃ​នៅ​ទីក្រុង​ឡុង​ដ៍​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ