ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ តម្លៃប្រេងបានកើនឡើងនៅថ្ងៃសុក្រទី៤កុម្ភៈនេះ ដោយពង្រីកការឡើងថ្លៃយ៉ាងខ្លាំងនៅក្នុងវគ្គជួញដូរប្រេងមុននេះដែលបង្កឡើងដោយការព្រួយបារម្ភអំពីការផ្គត់ផ្គង់មិនជាប់លាប់ និងខណៈអាកាសធាតុត្រជាក់នៅទូទាំងសហរដ្ឋអាម៉េរិកគំរាមរំខានដល់ការផ្គត់ផ្គង់ប្រេងដ៏ផុយស្រួយថែមទៀត។
ប្រេងឆៅនៅទីផ្សារ Brentបានកើនឡើង ១៦ សេន ឬ ០,២ ភាគរយស្មើនឹង ៩១,២៧ ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោង ០១៖០២ ម៉ោងសកល បន្ទាប់ពីបានឡើងថ្លៃ ១,១៦ ដុល្លារកាលពីថ្ងៃព្រហស្បតិ៍។
ប្រេងឆៅនៅទីផ្សារ WTI របស់អាម៉េរិកបានកើនឡើង ២៨ សេន ឬ ០,៣ភាគរយស្មើនឹង ៩០,៥៥ ដុល្លារក្នុងមួយបារ៉ែល ក្រោយបានឡើងថ្លៃ ២,០១ ដុល្លារកាលពីថ្ងៃព្រហស្បតិ៍ ពោលគឺឡើងថ្លៃលើសពី ៩០ ដុល្លារជាលើកដំបូងចាប់តាំងពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៤។
តម្លៃគោលទាំងពីរកំពុងឆ្ពោះទៅរកការឡើងថ្លៃប្រចាំសប្តាហ៍ទីប្រាំពីរជាប់ៗគ្នា។
លោក អេដវ៉ាដ ម៉ូយ៉ា (Edward Moya) ជាអ្នកវិភាគទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន OANDA បាននិយាយថា “ប្រេងឆៅនៅទីផ្សារ WTI បានកើនឡើងលើសពីកម្រិត ៩០ដុល្លារបន្ទាប់ពីការផ្ទុះមួយនៅតំបន់អាក់ទិកបានបង្អាក់ដំណើរដឹកជញ្ជូនទៅកាន់រដ្ឋតិចសាស់និងរំខានដល់ការផលិតប្រេងមួយចំនួននៅអាងប្រេងភើមែន (Permian)”៕