ក្នុង​បំណង​បង្កើន​ភាព​ទាក់ទាញ​និង​ងាយស្រួល​សម្រាប់​ភ្ញៀវ​មក​កម្សាន្ត​ក្នុង​ខេត្ត​តូច​ច្រឡឹង​ភាគ​និរតី​នេះ​រដ្ឋបាលខេត្ត​កែប​បាន​ពង្រីក​និង​ស្ថាបនា​ជា​ផ្លូវ​បេតុង​ព័ទ្ធជុំវិញ​ដែន​ឧទ្យាន​ជាតិ​ដើម្បី​ទេសចរ​ធ្វើដំណើរ​គយគន់​ធម្មជាតិ​នៃ​តំបន់​នោះ​។ គម្រោង​នេះ​នឹង​បញ្ចប់​មុន​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខាងមុខ​។​