ដោយៈ គង់ហេង/ កំពង់ចាមៈ ផ្ទះរបស់ប្រជាពលរដ្ឋចំនួនមួយខ្នង និងតូបលក់ដូរចំនួន ១៦ កន្លែង របស់អាជីវករផ្សារស្ពឺ ស្រុកចម្ការលើ ត្រូវអគ្គិភ័យឆាបឆេះ នៅយប់ថ្ងៃទី ៣ កុម្ភៈ។
សមត្ថកិច្ចបានឱ្យដឹងថាថា អគ្គិភ័យនេះ ផ្តើមចេញពីការឆ្លងចរន្តអគ្គិសនីកាលពីម៉ោងជាង ៩ យប់ ថ្ងៃទី៣ រហូតដល់ម៉ោងជាង ១យប់ឈានចូលថ្ងៃទី ៤ កុម្ភៈ ទើបរលត់ ១០០ ភាគរយ។
ហេតុការណ៍នេះ បានផ្តើមឆេះចេញពីផ្ទះមួយខ្នងទំហំ ៧ម៉ែត្រ គុណនឹង ១០ ម៉ែត្រ សង់ពីថ្ម ដំបូលប្រក់ក្បឿងជាកម្មសិទ្ធិរបស់អ្នកស្រី ហេ វណ្ណី អាយុ ៧០ ឆ្នាំស្ថិតក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចម្ការលើ និងបានឆេះរាលដល់តូបលក់ដូរទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ របស់អាជីវករផ្សារស្ពឺនៅជាប់របងគ្នាអស់ចំនួន ១៦ តូប៕