ដោយ: បូកគោ/កំពត: នាឱកាសនៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម កន្លងទៅនេះ ភ្ញៀវទេសចរជិតឆ្ងាយចំនួន ៦៦.៥៣៤នាក់ បានមកលម្ហែកម្សាន្ត និងស្នាក់អាស្រ័យក្នុងខេត្តកំពត។ នេះជាការបញ្ជាក់របស់លោកសយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានបន្តថាក្នុងចំណោមភ្ញៀវទេសចរទាំងនោះរួមមាន ភ្ញៀវជាតិមាន៦៦.១៤២នាក់ និងទេសចរបរទេសផ្ទៃក្នុងចំនួន៣៩២នាក់ ដែលភ្ញៀវភាគច្រើនបានឡើងទៅសម្រាកលម្ហែនារមណីយដ្ឋានបូកគោ និងចុះមកកម្សាន្តនៅបណ្តុំរមណីយដ្ឋានតំបន់ទឹកឈូផ្នែកខាងជើងនៃក្រុងកំពត។ បណ្តុំរមណីយដ្ឋានទាំងនោះ រួមមាន ទឹកជ្រោះតាដា ទឹកឈូ ដូងទេរ ឆ្នេរឋានសួគ៌ និងឧទ្យានដងព្រែកជាដើម៕