​ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: លោក ជា ប៊ុនហេង អនុរដ្ឋលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ និង​អគ្គលេខាធិការ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ​បានក្លាយ​ជា​ប្រធាន​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​អាណត្តិ​ទី​៣ ឆ្នាំ​២០២២-២០២៦ បន្ទាប់ពី​សមាជិក​ប្រតិបត្តិ​អាណត្តិ​ចាស់ អ្នកតំណាង​ក្លិប និង​សមាគម​កីឡា​សូ​ហ្វ​តិ​ន្នី​សបាន​បោះឆ្នោត​តែងតាំង​។​

​លោក ជា សែន​វិស្សុត អគ្គលេខាធិការ​បាន​រាយ​ការណ៍​ចំណុចខ្សោយ​ថា ដោយ​កញ្ចប់​ថវិកា​គាំទ្រ​ប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ដំណើរការ សកម្មភាព​ប្រចាំឆ្នាំ​នីមួយ​នៅមានកម្រិត​ពុំទាន់​ឆ្លើយតប​តាម​តម្រូវការ​របស់​សហព័ន្ធ​។ លោក​បាន​បន្តថា អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ យើង​ទទួលបាន​សមិទ្ធិផល​យ៉ាង​ឆាប់រហ័ស​នូវ​លទ្ធផល​ជ័យលាភី​ពី​ការប្រកួត​ដោយបាន​រំកិល​ចំណាត់ថ្នាក់​ពិភពលោក​ពី ២៣ ប្រទេស មក​លេខ ២១ នៅ​ឆ្នាំ ២០១៥ និង​ពី​ចំណាត់ថ្នាក់​លេខ​១០ ឡើងមក​ចំណាត់ថ្នាក់​លេខ ០៩ នៅ​ឆ្នាំ ២០១៧ ព្រម​ជាមួយនឹង​ការដណ្តើម​មេដាយ​សរុប​ចំនួន ៦០​គ្រឿង ដោយ​ក្នុងនោះ​មេដាយមាស ១០​គ្រឿង មេដាយប្រាក់ ១៩​គ្រឿង និង​មេដាយ​សំរឹទ្ធិ ៣១​គ្រឿង ពី​ការប្រកួត​កម្រិត​អាស៊ី និង​កម្រិត​ពិភពលោក​ចាប់តាំងពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០១៩​កន្លងមកនេះ​៕​