ដោយៈ​បូកគោ​/​កែប​: អភិបាលខេត្ត​កែប​បាន​អះអាងថា ការបង្កើតបាន​នូវ​អគារ​បណ្ណាល័យ​សម្រាប់​អំ​ណាន​ជា​ផ្នែក​សំខាន់​សម្រាប់​បង្កើន​ចំណេះដឹង​ដល់​សិស្ស និង​សាធារណជន​ទូទៅ​។

​លោក​អភិបាលខេត្ត​បាន​ថ្លែង​យ៉ាង​ដូច្នេះ ក្នុង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​អគារ​បណ្ណាល័យ​សិក្សា​មួយ​ខ្នង​ស្ថិតក្នុង​បរិវេណ​អនុវិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុនសែន ក្រុងកែប កាលពី​ព្រឹក​ថ្ងៃទី​៣ កុម្ភៈ ២០២២​។ អគារ​បណ្ណាល័យ​មួយ​នេះ​មាន​ទំហំ ៦​ម៉ែត្រ​x១២​ម៉ែត្រ តម្លៃ​នៃ​ការសាងសង់​ប្រមាណ​ពីរម៉ឺន​ដុល្លារ ជាការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​សប្បុរសជន​ទូទាំង​ខេត្ត​កែប​។

​សូមបញ្ជាក់ថា អនុវិទ្យាល័យ​ប៉ុន​រ៉ានី ហ៊ុនសែន​ក្រុងកែប ជា​សាលា​មួយ​ដែល​រដ្ឋបាលខេត្ត​បានដាក់​បញ្ចូល​ជា​សាលា​កុមារ​មេត្រី និង​ជា​សាលា​គំរូ​មួយ ដោយ​ផ្អែកលើ​ការថែរក្សា​បាន​នូវ​សោភ័ណភាព បរិស្ថាន សណ្តាប់ធ្នាប់ អនាម័យ​ល្អ​ក្នុង​បរិវេណ​សាលា​៕​