​ដោយៈ គង់​ហេង​/ កំពង់ចាមៈ អភិបាលខេត្ត​កំពង់ចាម​បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ឱ្យ​ការប្រុងប្រយ័ត្ន ជាមួយនឹង «​ភ្លើង​» គ្រប់ពេលវេលា ដើម្បី​បង្ការ គ្រោះថ្នាក់​អគ្គិ​ស​ភ័យ​។​

​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បានធ្វើការ​អំពាវនាវ​នេះ​នៅ​ថ្ងៃទី ៤ កុម្ភៈ ក្នុងនាម​លោក​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម ដែល​បាន​ដឹកនាំ​មន្ត្រី​ជា​សហការី​ជាច្រើនរូប ដើម្បី​នាំយក​អំណោយ​មនុស្សធម៌ ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​ផ្តល់ជូន​ប្រជាពលរដ្ឋ និង​ជា​អាជីវករ​ផ្សារ​ស្ពឺ​សរុប ១៣​គ្រួសារ ដែល​រងគ្រោះ​ដោយ​អគ្គិភ័យ​កាលពី​យប់​ថ្ងៃទី​៣ កុម្ភៈ ដល់​កន្លែងកើតហេតុ ស្ថិតក្នុង​ភូមិ​ស្ពឺ​កើត ឃុំ​ស្ពឺ ស្រុក​ចម្ការលើ​៕​