កម្លាំង​នគរបាល​ល្បាត ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​កំពុង​លក់​គ្រឿងញៀន​

1050
ចែករម្លែក

​ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ជនសង្ស័យ​២​នាក់​កំពុង​លក់​គ្រឿងញៀន ត្រូវបាន​ក​ម្លាំ​នគរបាល​ល្បាត​ឃើញ ក៏​ឃាត់ខ្លួន​នៅវេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ទួលប្រាសាទ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក​វីរៈ​សេនីយ៍ ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​យុវជន​២​នាក់ ១.​ឈ្មោះ វ​ណ្ណី សិ​ត្រា អាយុ ២០​ឆ្នាំ មុខរបរ​គ្មាន រស់នៅ​ភូមិ​ទួលប្រាសាទ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ២.​ឈ្មោៈ សៅ កក្ត​ដា អាយុ ១៦​ឆ្នាំ សិស្សសាលា រស់នៅ​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។ លោក​បន្តថា ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ​នៅក្នុង​ខ្លួន បាន​រកឃើញ​វត្ថុតាង​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន ៥​កូន​ថង់​តូច ដែកកេះ​១​។​

​ក្រោយពី​ឃាត់ខ្លួន​ហើយ អធិការដ្ឋាន​នគរបាល​ក្រុង​សាកសួរ និង​កសាង​នីតិវិធី បញ្ជូនបន្ត​ទៅកាន់​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​៕ ល​