ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ:លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសយងពត៌មានបានប្រកាសនៅក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី៤កុម្ភៈថានៅសប្ដាហ៍ក្រោយក្រសួងពត៌មាននឹងចេញលិខិតមួយប្រាប់ទៅគ្រប់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកទាំងអស់ដែលមានកម្មវិធីកីឡាត្រូវតែផ្សព្វផ្សាយពីឡូហ្គូ(LOGO) និងម៉ាស្កុត (Mascot) ស៊ីហ្គេម ។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ហេតុនេះគ្រប់ទូរទស្សន៍ត្រូវតែជួយផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះឲ្យបាន
ច្រើនព្រោះវាជាមោទនភាពជាតិរបស់យើង ។លោកបានបន្ទោសថាសព្វថ្ងៃនេះទូរទស្សន៍ជាច្រើនផ្សព្វផ្សាយតែកម្មវិធីប្រុសស្អាត ស្រីស្អាតនិង អ្នកច្រៀងពីរោះតែសម្រាប់រឿងស៊ីហ្គេមវិញហាក់ដូចជាមានបន្តិចបន្តួចណាស់ ។ហេតុនេះទូរទស្សន៍ទាំងអស់ត្រូវតែចូលរួមផ្សព្វផ្សាយពីស៊ីហ្គេមឆ្នាំ២០២៣ឲ្យបានច្រើន ។

លោករដ្ឋមន្ត្រីបន្តថាកាលពីមុនបាល់ទាត់កម្ពុជាទៅប្រកួតទីណាឃើញតែចាញ់គេហើយចាញ់ច្រើនទៀតផងតែសម្រាប់ពេលនេះបាល់ទាត់កម្ពុជាបានក្លាយជាតារាមួយដួងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ប្រដាល់ដែលកាលពីអម្លុងចុងឆ្នាំ១៩៥០និដើមឆ្នាំ១៩៦០ចាញ់គេរហូតនោះតែពេលនេះក៏កំពុងតែខ្លាំងដែរ ។

ពីមុននៅក្នុងតំបន់គេស្គាល់តែមួយថៃ (Muay Thai) ឬ ប្រដាល់ថៃតែពេលនេះនៅប្រទេសជាច្រើនគេចាប់ផ្ដើមស្គាល់ពីក្បាច់គុនបូរាណខ្មែរហើយដែលនេះជាមោទនភាពរបស់យើង ។

បើតាមការឲ្យដឹងពីលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានោះថាក្រសួងអប់រំយុវជន និង កីឡាបានដាក់ប្រភេទកីលាប្រដាល់គុនខ្មែរ
និងកីឡាប្រពៃណីជាតិមួយចំនួនទៀតចូលទៅក្នុងផែនការ៥ឆ្នាំរបស់អាស៊ាន ២០២១ដល់២០២៥ក្នុងគោលបំណងលើកកំពស់ការអភិរក្ស ការអភិវឌ្ឍន៍និងការផ្សព្វផ្សាយកីឡាប្រពៃណីដែលជាអត្តសញ្ញាណជាតិដ៏ផូរផង់និងយូរលង់របស់ខ្មែរយើងទៅក្នុងតំបន់ និង ពីភពលោក ។
ពេលនេះក្រសួងអប់រំយុវជន និង កីឡាបានធ្វើការកែទម្រង់លើការបណ្ដុះបណ្ដាលធនធានមនុស្សហេដ្ឋរចនាសម្ព័ន្ធ និងការប្រកយតគ្រប់ប្រភេទពិសេសបានផ្ដលើថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិដែលមានឈ្មោះក្នុងបញ្ជីប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ដើម្បីពន្លឿនការអភិវឌ្ឍន៍សមត្ថភាពកីឡាករ កីឡាការិនីសម្រាប់ដណកដើមមេដាយ ។

ចៅក្រម អាជ្ញាកណ្ដាល មន្រ្តីបច្ចេកទេស សម្រាប់រៀបចំ និង កាត់សេចក្ដីនៃការប្រកួតក៏ត្រូវពង្រឹងឲ្យបានគ្រប់គ្រាន់ទាំងសមត្ថ
ភាព បច្ចេកទេសប្រកបដោយគុណភាព ៕សរន