ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ចុង​សប្តាហ៍​នេះ​គឺ​មាន​ការប្រកួត​លី​ក​គ្រប់​ប្រទេស​កំពូល​ទាំង​៥​នៅ​អឺរ៉ុប ប៉ុន្តែ​នៅ EPL​របស់​អង់គ្លេស​ថ្ងៃ​សៅរ៍​នេះ​មាន​តែ​មួយគូ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​ជាប់រវល់​លេង FA Cup​។

​សម្រាប់​គូ​រំពឹង​ឈ្នះ​ខ្ពស់​បំផុត​ក្នុង FA Cup ថ្ងៃ​សៅរ៍​នេះ​មាន Chelsea, Man City, West Ham, Southampton, Spurs ហើយ​ថ្ងៃអាទិត្យ មាន Liverpool និង Bournemouth​។​

​ដោយឡែក​គូ​ដែល​មាន​ភាគរយ​ឈ្នះ​ខ្ពស់​នៅ​លី​ក​ដទៃទៀត​ដូចជា​បារាំង អេ​ស្ប៉ាញ អាល្លឺម៉ង់ និង អ៊ីតាលី គឺ Bayern Munich, Sevilla, Betis, Nice និង Atalanta​។​

​សម្រាប់​ការព្យាករណ៍​លម្អិត​ថ្ងៃ​សៅរ៍​នេះ​យើង​នឹង​លើកយក​មួយគូ​រវាង​ក្រុម​បាត​តារាង EPL មក​វិភាគ ៖

– [20] Burnley vs Watford [19]

​ក្រុម​ទាំង​ពីរ​នេះ​ត្រូវបាន​រាប់បញ្ចូល​ក្នុងចំណោម​ក្រុម​ដែល​អន់​បំផុត​នៅក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស ហើយ​គេ​អាច​យល់​បាន​ថា​ហេតុអ្វី​បានជា​ពួកគេ​ឥឡូវ​ស្ថិត​នៅ​បាត​តារាង​ដូចគ្នា​។​

​រដូវ​កាល​បាន​ឈាន​ចូលដល់​ជុំ​ទី​ពីរ​ហើយ ហើយ​រាល់​ការប្រកួត​នីមួយៗ​ដែល​កន្លងផុត​ទៅ​កំពុង​គំរាមកំហែង​កាត់ចេញ​នូវ​ក្រុម​ដែល​ស្ថិតនៅ​លេខ​រៀង​បាត​តារាង​មួយចំនួន​។​

​ហេតុដូច្នេះ ក្រុម​ទាំង​ពីរ​ត្រូវការ​ពិន្ទុ​ខ្លាំង​ដូចគ្នា ហើយ​ថែមទាំង​អាច​លេង​បែប​ប្រយុទ្ធ​ទាំង​ប្រថុយប្រថាន​ដើម្បី​បាន​៣​ពិន្ទុ​ទៀត​ផង​។ ហើយ​ដោយសារ​ក្រុម​ទាំង​ពីរ​នៅ​បាត​តារាង​ដូចគ្នា ដូច្នេះ​ម្នាក់ៗ​សុទ្ធតែ​មាន​ជំនឿ​ចិត្ត​យក​ឈ្នះ​បាន​រៀងៗ​ខ្លួន ហើយ​វា​នឹង​ជា​ក្លាយ​ការប្រកួត​ដ៏​ល្អមើល​បំផុត​នៅ EPL ថ្ងៃនេះ​។​

​ទោះ​តាម​គ្រប់​មធ្យោបាយ​ណាក៏ដោយ យើង​រំពឹង​មាន​ការប្រកួត​ដ៏​ស្វិតស្វាញ​នៅ​ចុង​សប្តាហ៍​នេះ​នៅ​ឯ​កីឡដ្ឋាន Turf Moor ។​

​ត្បិត Burnley មាន​តំបន់​ការពារ​ប្រសើរ​ជាង​ប៉ុន្តែ Watford មាន​ប្រយុទ្ធ​ល្អ​ជាង​នៅ​ថ្ងៃ​សៅរ៍​នេះ ដូច្នេះ​រំពឹង​ការប្រកួត​នេះ​មាន​ភាគរយ​ឈ្នះ ៥០/៥០ ដូចគ្នា​។​

​ប្រវត្តិ​ជួបគ្នា

– ជួប​គ្នា​លើក​ចុងក្រោយ​បំផុត Burnley ឈ្នះ ១-០​។​
– Burnley មិន​ដែល​ចាញ់ Watford តាំងពី​ឆ្នាំ​២០១៨ ហើយ​ឈ្នះ Watford នៅ​ពីរ​ប្រកួត​ចុងក្រោយ​ជាប់ៗ​គ្នា​។​
– វា​មាន​រយៈពេល ៤ ឆ្នាំ​ហើយ ដែល Burnley របូត​គ្រាប់​បាល់​ជាមួយ Watford​។​
– តាំងពី​ឆ្នាំ ២០០៤ មក Burnley ចាញ់ Watford ក្នុង​ទឹកដី​ខ្លួនឯង​តែ​ម្តង​គត់​។​

​តែ​ទោះ​យ៉ាងណា​ផ្អែក​លើ​ទម្រង់​លេង​បច្ចុប្បន្ន​របស់​ក្រុម​ទាំង​ពីរ ពួកគេ​អាច​ត្រឹម​ស្មើគ្នា​ប៉ុណ្ណោះ ឬ មិន​អ៊ីចឹង​ម្ចាស់ផ្ទះ​ឈ្នះ​ទាំង​លំបាក​។

​លទ្ធផល​ព្យាករណ៍ ៖ ១-១៕

Burnley និង Watford ទាត់​ដាច់​ជើង​ចោល​ដើម្បី​៣​ពិន្ទុ