ដោយ: ភ្នំខៀវ / បាត់ដំបងៈ យុវជនម្នាក់ ត្រូវជនស្គាល់មុខជាច្រើននាក់ស្ទាក់កាប់បណ្តាលឱ្យស្លាប់កាលពីម៉ោង ជាង១១យប់ថ្ងៃទី ៤ខែកុម្ភៈ ឆ្នាំ ២០២២ នៅលើកំណាត់ផ្លូវ ៥៩នៅភូមិតាស្តា ឃុំតាស្ដា ស្រុកសំពៅលូន ។

ជនរងគ្រោះឈ្មោះឡាញ់ ស៊ីណាត អាយុ ១៨ឆ្នាំ មានទីលំនៅក្នុងភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក។ យុវជននេះបានចេញពីពិធីជប់លៀងចូលរោងអាពិពាហ៍ពិពាហ៍មួយ។

ប្រភពបាននិយាយថាមុនពេលកើតហេតុគេឃើញក្រុមជនបង្កនិងបក្ខពួកដែលមិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូប្រមាណជា១០គ្រឿងដល់ចំណុចកើតហេតុបាននាំគ្នាស្ទាក់ជនរងគ្រោះនៅតាមផ្លូវរួចកាប់ឥតសំចៃដៃជាច្រើនកាំបិតបណ្តាលឱ្យរបួសធ្ងន់និងស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ក្រោយធ្វើសកម្មភាពរួចបក្សពួកជនបង្កបាននាំរត់គេចខ្លួនបាត់អស់។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់៕សរន