ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ: សប្បុរសជនមួយចំនួនបាននាំគ្នាជួយក្មេងកំព្រាឪពុក ម្តាយ៩នាក់ ដែលតាទើបជាសះស្បើយពីជំងឺកូវីត១៩ យាយស្លាប់ដោយសារ ជំងឺកាចសាហាវនេះ។
លោក មួន យក់សាន សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងជាអនុប្រធានយុវជនអភិវឌ្ឍន៍ខេត្ត និងលោក សាក់ ទិត្យធី ក្រុមការងារយុវជនប្រចាំប្រទេសថៃ រួមជាមួយ លោក អ៊ូ សុភាព អភិបាលរងស្រុកមង្គលបូរី សហការី លោកមេឃុំរហាត់ទឹក លោកមេភូមិព្រៃសំរោង បានយកអំណោយ របស់ សប្បុរសជននូវស្បៀងអាហារថវិកាទៅជូនក្មេងកំព្រាឪពុកម្តាយ៩នាក់ដែលរស់នៅក្នុងបន្ទុកលោកតាដែលទើបជាសះស្បើយពីជំងឺកូវីត១៩ ។
កុមារនិងតា រស់នៅក្នុងភូមិ ព្រែសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោក មួន យក់សាន បានបន្តថា អំណោយមានអង្ករ គ្រឿងទេស ភេសជ្ជៈ។ល។