​ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ បាន​បង្ក្រាប​ចោរឆក់​៤​នាក់ កាលពី​ថ្ងៃទី​០៣​និង​០៤​ខែកុម្ភ​:​ឆ្នាំ​២០២២ គឺ​ក្រោយ​ករណី​ឆក់​ទូរ​សព្ទ័​មួយ​ករណី​នៅ​ចំនុច​កែង​ផ្សារ​អគ្គ​:​ជិត​កន្លែង​លក់​ជ្រូក​ខ្វៃ​ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នា​ថ្ងៃទី​៣​ខែ កុ​ម្ភះ​ឆ្នាំ​២០២២ វេលា​ម៉ោង ០៨​និង​៤០​នាទី យប់ ។​

​លោក​វរសេនីយ៍​សៅ សារឿន អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​បានអោយដឹងថា យោង​បណ្តឹង​របស់​ឈ្មោះ​ច​ន សុ​ហឿន ភេទ​ប្រុស អាយុ​២២​ឆ្នាំមាន​ទីលំនៅ​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ដែល​ប្តឹង​ពីបទ​ហិង្សារ​ដោយ​ចេតនា​មាន​ស្ថាន​ទ​ម្ទ​ន់​ទោស ។​

​ករណីនេះ​បង្កឡើង​ដោយ​ជនសង្ស័យ​៤​នាក់​ដូចខាងក្រោម : ១/​ឈ្មោះ​នី ផានិត ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជនជាតិខ្មែរ បាន​សារភាពថា​ខ្លួន​បានធ្វើ​សកម្មភាព​ឆក់​កាបូប​និង​ឆក់​ទូរ​សព្ទ័​នៅ​ក្រុង​ប៉ោយប៉ែត​កន្លងមក​និង​លើក​នេះ​ពិតមែន ។ ២/​ឈ្មោះ​ធន់ ពិសិដ្ឋ ភេទ​ប្រុស​១៧​ឆ្នាំ​បាន​សារភាពថា​ខ្លួន​ជា​អ្នក​ឌុប គេ​ឲ្យ​ឆក់​និង​បើក​រត់គេចខ្លួន​ហើយ​បាន​បញ្ជាក់ថា​ឈ្មោះ​នី ផានិត​ពិតជា​បាន​ចូលរួម​ធ្វើ​សកម្មភាព​ដេញ​កាប់​គេ​កាលពី​ថ្ងៃទី​១​ខែកុម្ភៈ ២០២២​វេលា​ម៉ោង​១២​យប់​ពិតមែន ផង​ទៀត ។ ៣/​ប៉ែន សុខលាភ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនដៃ​ដល់ ​(​អ្នក​ឆក់​) បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ឆក់​កាបូប​និង​ឆក់​ទូរ​សព្ទ័​គេ​ពិតមែន​។​​ហើយ​ក៏បាន​ប្រាប់ថា​នៅ​យប់​ថ្ងៃទី​១ ខែកុម្ភ​: ២០២២​វេលា​ម៉ោង​១២:៣០​នាទី ក្រុម​ខ្លួន​មានដូចជា​: ឈ្មោះ​ អានិត អា​ហុង អាចយ អា​ចាន់ណា អា​សិទ្ធ និង​ក្រុម​៥៨ បានធ្វើ​សកម្មភាព​ដេញ​កាប់​គេ​បណ្តាល​ឲ្យ​រងរបួស​ជើង​ពិតមែន ។ និង​៤/​ឈ្មោះ​លឹម ទី​យ៉ា ភេទ​ស្រី​អាយុ​១៨​ឆ្នាំ ជា​ប្រពន្ធ​របស់​ឈ្មោះ​នី ផានិត បាន​សារភាពថា​ខ្លួន​បាន​គ្នា​ប្តី​ប្រពន្ធ​ជាង​មូ​យ​ឆ្នាំ​ហើយ ហើយ​ខ្លួន​ដឹងថា​ប្តី​ជា​ចោរឆក់ និង​បានទទួល​លុយ​ពី​ប្តី​រាល់​ពេលធ្វើ​សកម្មភាព​បាន​លុយ​ឲ្យ​ខ្លួន​ទុក​ចាយ​ជាប់​ខ្លួន​មួយចំនួន​។

​លោក​បាន​បន្តថា : តាម​ចម្លើយ​របស់​ធន់ ពិសិដ្ឋ គឺ​រាល់​​ពេល​នី ផានិត ចេញ​ធ្វើ​សកម្មភាព តែង​បាន​លុយ​គឺ​អោយ​ប្រពន្ធ​កាន់​លុយ​ហើយ​ដើរលេង ។​

​ជនរងគ្រោះ​ឈ្មោះ​ឡាយ គីម​ប៊ួ​យ ភេទ​ស្រី​អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ​មុន​របរ​បុគ្គលិក​កា​ស៊ីណូ មាន​ទីលំនៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​/​ក្រុង​ប៉ោយប៉ែត បន្ទាយមានជ័យ ។​ជនរងគ្រោះ​ថា ខ្លួន​ត្រូវបាន​ក្រុមចោរ​ឆក់យក​ទូរ​សព្ទ័​មួយគ្រឿង​ម៉ាក​អាយ​ហ្វូ​ន​១៣​ប្រូ​យកទៅ​បាត់​ដោយ​សុវត្ថិភាព ។​ក្រោយមក​ម៉ោង​០៩​និង​៣០​នាទី​យប់​ដដែល​និង​ព្រឹក​បន្ទាប់​សមត្ថកិច្ច​នគ​របាល​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់​/​ស្រី​ម្នាក់​ពាក់​ព​ន្ធ័​ការ​សមគំនិត ៕