ដោយ: ដេប៉ូ/ភ្នំពេញ: សិស្សានុសិស្ស ចំនួន១០ រូប មកពីតំបន់ជួរភ្នំក្រវាញបានទទួល អាហារូបករណ៍សិក្សាថ្នាក់ឧត្តមសិក្សាក្រោមជំនួយហិរញ្ញវត្ថុ ដែលផ្តល់ដោយគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ ក្រោមកម្មវិធីអាហារូបករណ៍អប់រំសហគមន៍ ដើម្បីផ្គត់ផ្គង់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ខ។ ពិធីនេះប្រព្រឹត្តទៅនៅ ថ្ងៃ ទី ៤ ខែ កុម្ភៈ ឆ្នាំ២០២២។
លោក ជួប ប៉ារីស អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាមន្ត្រីបង្គោលគម្រោងរេដបូក រួមជាមួយកញ្ញា បណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។
លោក ជួប ប៉ារីស បានថ្លែងអោយដឹងថា “គោលបំណងនៃគម្រោងនេះគឺដើម្បីលើកកម្ពស់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ អភិរក្សព្រៃឈើ និងបង្កើតឱកាសជីវភាពរស់នៅសម្រាប់សហគមន៍មូលដ្ឋាន”។
គួរបញ្ជាក់ថាគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ ដឹកនាំដោយក្រសួងបរិស្ថាន ដោយមានការគាំទ្រពីអង្គការសម្ព័ន្ធសត្វព្រៃ។ គម្រោងនេះផ្គត់ផ្គង់ដោយផ្ទាល់ដល់ជីវភាពរស់នៅចំនួន ២៩ សហគមន៍ ដែលជាទីលំនៅសម្រាប់ប្រជាជនប្រហែល ៤.០០០ គ្រួសារ៕