​ដោយៈ គង់​ហេង​/​កំពង់ចាមៈ លោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​បានស្នើ​ឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ខិតខំ​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យបាន​ច្រើន ដើម្បី​បង្កើត​ការងារ នៅក្នុង​ស្រុក ចៀសវាង​ការ​ចំណាកស្រុក ទៅ​ក្រៅប្រទេស និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​ប្រជាពលរដ្ឋ នៅក្រោយ​ជំងឺ​កូ​វីដ ១៩ បាន​ផុតរលត់​ទៅវិញ​។​

​ការស្នើ​របស់​អ្នកតំណាងរាស្ត្រ​យ៉ាង​ដូច្នេះ បាន​ធ្វើឡើង​ចំពោះមុខ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​តំណាងរាស្ត្រ​ជាច្រើនរូប​ផ្សេងទៀត ដែល​បាន​អញ្ជើញ​ចូលរួម​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង​ជាង​ពីរ​គីឡូម៉ែត្រ ដែលជា​ជំនួយ​ឧបត្ថម្ភ របស់​អ្នកឧកញ៉ា ហ៊ុន តូ ជូន​ដល់​ប្រជាពលរដ្ឋ​ភូមិ​ដី​លើ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ នៅ​ព្រឹក​ថ្ងៃទី ៥ កុម្ភៈ​នេះ​៕​