​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ក្រុមហ៊ុនថេ​សឡា​( Tesla)​កំពុង​ប្រមូល​រថយន្ត​ជាង ៨១៧.០០០ គ្រឿង​នៅ​សហរដ្ឋ​អាម៉េរិក ដោយសារ​សំឡេង​រោទិ៍​ដាស់តឿន​ឱ្យ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​អាច​នឹង​មិន​ឮ​សំឡេង​នៅ​ពេល​រថយន្ត​ចាប់ផ្តើម​បញ្ឆេះ ហើយ​អ្នកបើកបរ​មិន​បាន​ពាក់​ខ្សែក្រវាត់​។​

​ការប្រមូល​មកវិញ​លើក​នេះ កើត​ឡើង​ក្រោយ​ការប្រមូល​ថ្មីៗ​នេះ​មួយ​ទៀត​សម្រាប់​រថយន្ត​Tesla​ជិត ៥៤.០០០ គ្រឿង​ដោយសារ​កម្មវិធី Full Self-Driving​របស់​ពួក​វា​អនុញ្ញាត​ឱ្យ​ពួក​វា​បន្ត​​បើក​បរទាំង​បំពាន​ភ្លើង​សញ្ញា​ឈប់ ។​

​រឿង​នេះ​កើតឡើង​បន្ទាប់​ពី​មាន​របាយការណ៍​មួយ​ក្នុង​សប្តាហ៍​នេះ​ថា​រថយន្ត Tesla មួយចំនួន​ចាប់​ហ្វ្រាំង​ដោយ​គ្មាន​ហេតុផល ជាមួយ​នឹង​ពាក្យបណ្តឹង​ជាង ១០០ ក្នុង​រយៈពេល​បី​ខែ​ចុងក្រោយ​នេះ​។​

​ការប្រមូល​ចុងក្រោយ​បំផុត​នេះ​គឺ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន Tesla ដែល​គ្របដណ្តប់​លើ​រថយន្ត​សេ​ដាន់ Model S ឆ្នាំ ២០២១ និង ២០២២ និង​រថយន្ត SUV ម៉ាក Model S និង Model X ក៏​ដូចជា​រថយន្ត​សេ​ដាន់ Model 3 ពី​ឆ្នាំ​២០១៧​ដល់​២០២២ និង​រថយន្ត SUV ម៉ាក Model Y ពី​ឆ្នាំ​២០២០​ដល់​២០២២៕

​រថយន្ត Tesla ៨១៧.០០០ គ្រឿង​ត្រូវបាន​ហៅចូល​ឃ្លាំង​វិញ​នៅ​សហរដ្ឋ​អាម៉េរិក