ដោយៈ ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈ អគ្គាធិការដ្ឋាន​នៃ​ក្រសួងមហាផ្ទៃ បានធ្វើ​របាយការណ៍​ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តាមរយៈ​លោក អង មង្គល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួលបន្ទុក​សំណើសុំ​គោលការណ៍​អង្កេត​ស្រាវជ្រាវ​បណ្ដឹង​របស់​ឈ្មោះ ខេង ពិ​ទូ​ពុធ​ធីតា និង ឈ្មោះ សឿ​ម ណារិន ប្ដឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ តេង ប៊ុន​ថុ​ន អនុប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ពាក់ព័ន្ធ​អំពើ​ចាប់​បង្ខាំង និង​ជំរិត​ទារប្រាក់​។​

​លោក អង មង្គល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួលបន្ទុក​បាន​ចំណារ​បានឃើញ​និង​ឯកភាព សូម​គោរព​ជូន​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មេត្តា​ពិនិត្យ​សំរេច​ដ៏​ខ្ពង់ខ្ពស់​។ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចំណារ​ឯកភាព​។

 

រូបថតៈលោកឧត្តមសេនីយ៍ទោ តេង ប៊ុន​ថុ​ន ​អនុប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​)

​អគ្គាធិការដ្ឋាន នៃ​ក្រសួងមហាផ្ទៃ បានធ្វើ​របាយការណ៍ សូម​គោរព​ជូន​សម្តេច​ក្រឡាហោម ស ខេង សំណើ​ស្នើសុំ​គោលការណ៍​អង្កេត​ស្រាវជ្រាវ​បណ្ដឹង​របស់​ឈ្មោះ ខេង ពិ​ទូ​ពុធ​ធីតា និង​ឈ្មោះ សឿ​ម ណារិន ប្ដឹង​ឈ្មោះ តេង ប៊ុន​ថុ​ន អត្តលេខ ៦២៧៨៤ ឋានន្តរស័ក្តិ ឧ​ត្ត​ម​សេនីយ៍​ទោ តួនាទី អនុប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ សំណើសុំ​គោលការណ៍​អង្កេត​ស្រាវជ្រាវ​បណ្ដឹង​របស់​ឈ្មោះ ខេង ពិ​ទូ​ពុធ​ធីតា និង​ឈ្មោះ សឿ​ម ណារិន ប្ដឹង​ឈ្មោះ តេង ប៊ុន​ថុ​ន អត្តលេខ ៦២៧៨៤ ឋានន្តរស័ក្តិ ឧ​ត្ត​ម​សេនីយ៍​ទោ តួនាទី អនុប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម​(​គ​.​ប​.​ផ​.​ក​) និង បក្ខពួក ករណី​ចាប់​បង្ខាំង​រូបនាង​ខ្ញុំ ខេង ពិ​ទូ​ពុធ​ធីតា ដោយ​ខុសច្បាប់ ជំរិត​ទារប្រាក់ និង​ផ្ដល់ព័ត៌មាន​បំភ្លៃ​ដល់​បក្ខពួក​របស់ខ្លួន ដែលជា​អ្នកសារព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​បង្ខូច​កេរ្ដិ៍ឈ្មោះ និង​សុចរិត​ភាព​របស់​ហាង​ម៉ូ​ដ៏​ស្ទ័​រ និង​ម្ចាស់​ហាង​។

​ពាក្យបណ្តឹង​របស់​ឈ្មោះ ខេង ពិ​ទូ​ពុធ​ធីតា និង​ឈ្មោះ សឿ​ម ណារិន ចុះ​ថ្ងៃទី​១០ ខែ​វិ​ច្ឆិ​ភា ឆ្នាំ​២០២១​។​
​អគ្គាធិការដ្ឋាន នៃ​ក្រសួងមហាផ្ទៃ បាន​ជម្រាបជូន សម្តេច​ក្រឡាហោម ស ខេង ថា ក្រសួងមហាផ្ទៃ បានទទួល​ពាក្យបណ្ដឹង​របស់​ឈ្មោះ ខេង ពិ​ទូ​ពុធ​ធីតា និង​ឈ្មោះ សឿ​ម ណារិន ចុះ​ថ្ងៃ ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១ ដែល​បាន​ប្តឹង​ឈ្មោះ តេង ប៊ុន​ថុ​ន ឋានន្តរស័ក្តិ ឧ​ត្ត​ម​សេនីយ៍​ទោ តួនាទី​អនុប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​) និង​បក្ខពួក ថា​បាន ចាប់​បង្ខាំង​រូបនាង (​ខេង ពិ​ទូ​ពុធ​ធីតា​) ដោយ​ខុសច្បាប់ ជំរិត​ទារប្រាក់ និង​ផ្តល់ព័ត៌មាន​បំភ្លៃ​ដល់​បក្ខពួក របស់ខ្លួន​ដែលជា​អ្នកសារព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​បង្ហូ​ច​កេរ្តិ៍ឈ្មោះ និង​សុចរិត​ភាព​របស់​ហាង​ម៉ូដ​ស្ទ័​រ និង​ម្ចាស់​ហាង​។​

​នៅក្នុង​ពាក្យបណ្តឹង​បាន​បញ្ជាក់ថា ហាង​ម៉ូដ​ស្ទ័​រ បាន​ចុះបញ្ជី​កា​នៅ​ក្រសួងពាណិជ្ជកម្ម និង មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់ ពី​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ហើយ​ថែមទាំង​បាន​លក់​តែ​ផលិតផល​សុទ្ធ​មួយរយ​ភាគរយ​(១០០%) អស់​រយៈពេល​ជិត​ប្រាំ​ឆ្នាំ​មកហើយ ដោយមាន​ឈ្មោះ ខេង ពិ​ទូ​ពុធ​ធីតា និង​ឈ្មោះ សឿ​ម ណារិន ជា​ម្ចាស់​ហាង​ម៉ូដ​ស្វ័​រ ហើយ​កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល ០៩​និង​០០​នាទី​ព្រឹក មាន​សមត្ថកិច្ច​ចម្រុះ​មួយក្រុម ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង លោក ចែ សុង និង​លោក តេង ប៊ុន​ថុ​ន បាន​ចុះមក​ហាង​ម៉ូដ​ស្ទ័​រ ធ្វើការ​ឆែកឆេរ​ទំនិញ​នៅក្នុង​ហាង ដោយ​អះអាង​ផ្ទាល់មាត់​ថា​មាន បណ្ដឹង​ពាក់ព័ន្ធ​នឹង​ការលក់ទំនិញ​ជាន់​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​អ្នកដទៃ ហើយ​បាន​ចាប់​បង្ខាំង​ទុក​ឈ្មោះ ខេង ពិ​ទូ​ពុធ​ធីតា ក្នុង​បន្ទប់​មួយ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​តម្រូវ​ឱ្យឈ្មោះ សឿ​ម ណារិន ជួបចរចា​ជាមួយ​លោក តេង ប៊ុន​ថុ​ន នៅក្នុង​ភោជនីយដ្ឋាន ឌឺ​ដ្រា​ម និង​ផាប់ ដែលមាន​ទីតាំង​នៅមុខ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​លោក តេង ប៊ុន​ថុ​ន បាន​តម្រូវឱ្យ​ផ្ដល់​កញ្ចប់​ថវិកា​មួយចំនួន​។​

​ប្រភព​ដដែល​បញ្ជាក់ថា លោក តេង ប៊ុន​ថុ​ន យកទៅ​ចែកចាយ​ឱ្យ​ក្រុមការងារ​ចុះ​ឆែកឆេរ និង​អាជ្ញាធរ​មូលដ្ឋាន ហើយ​គាត់​បាន ទាមទារ​យក​បន្ថែមទៀត​នូវ​កាបូប ប្រែ​ន​សុទ្ធ នាឡិកាដៃ​មួយគ្រឿង កាបូប​ដាក់​ឯកសារ​មួយ​ម៉ាក​ម៉ុង​ម្ល៉​ង់ ជា​ថ្នូរ​នឹង​ការសន្យា​កែប្រែ​កំណត់ហេតុ​របស់​សមត្ថ​កិច្ច​នគរ​បោល​ឡើងវិញ និង​ព្រម​ដោះលែង ឈ្មោះ ខេង ពិ​ទូ​ពុធ​ធីតា ឱ្យ​ចេញពី​បន្ទប់​ឃុំខ្លួន​ទាំងយប់​។​

​អគ្គាធិការដ្ឋាន​បាន​បន្តថា ក្រោយពី​បាន​ពិនិត្យ​ខ្លឹមសារ​នៃ​ពាក្យបណ្តឹង​ខាងលើ​ឃើញថា ករណីនេះ​មានការ​ចោទប្រកាន់ មកលើ​មន្ត្រីនគរបាល បម្រើ​ការងារ​នៅ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះ ថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម​(​គ​.​ប​.​ផ​.​ក​) ក្រសួងមហាផ្ទៃ ដូច្នេះ​ដើម្បី​មាន មូលដ្ឋាន​ច្បាស់លាស់​ក្នុងការ​វាយតម្លៃ រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ អគ្គាធិការដ្ឋាន សូម​គោរព ស្នើសុំ​គោលការណ៍​អនុញ្ញាត​ពី សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ប​ហា​ផ្ទ ចាត់​មន្ត្រីនគរបាល​ជំនាញ​ធ្វើការ​អង្កេត​ស្រាវជ្រាវ​៕​សរន​