សម្តេច​ក្រឡាហោម ស ខេង ឲ្យ​បង្កើត​សាលា​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ប៉េតង់​

1177
ចែករម្លែក

(​ភ្នំពេញ​)៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​សុពលភាព​​គណៈកម្មាធិការ​ប្រតិបត្តិ​ការ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២០ ខែ​​កក​ក្កដា ឆ្នាំ​២០១៧ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​លោក​វ៉ា​ត់ ចំរើន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខា​ធិ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ថ្លែងប្រាប់​អ្នកកា​សែ​​ត​ថា​ ​ដោយ​យោងតាម​ស្មារតី នៃ​មហាសន្និបាត​របស់​សហ​ព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​បានផ្តល់​សេចក្តីទុកចិត្ត​ជា​ឯក​ច្ឆ័​ន​ជូន​សម្តេច​​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​ដោយ​កាលពី​អាណត្តិ​​មុន​សម្តេច​ក្រឡាហោម ជា​ប្រធានកិត្តិយស​។ ហើយ​អាណត្តិ​នេះ ដោយ​សម្តេច​វិបុល សុខ អាន ទទួលមរណៈភាព​ទៅ សម្តេច​ក្រឡាហោម ស ខេង ចូល​ធ្វើជា​ប្រធាន​ប្រតិបត្តិ​វិញ​។

​លោក​បន្តថា សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងអំណរគុណ​ដល់​ការយកចិត្តទុកដាក់រ​បស់​សហព័ន្ធ និង​បានធ្វើ​ឲ្យ​សហព័ន្ធ​មាន​ប្រជាប្រិយភាព កីឡាករ កីឡាការិនី មាន​សក្តានុពល ក្នុងការ​រៀបចំ​ចូលរួម​ការប្រកួត​ជាច្រើន​ដង និង​ទទួលបាន​ជ័យលាភី​ដល់​កម្រិត​អន្តរជាតិ​។​

​លោក​ត់ ចំរើន បាន​បន្តថា សម្តេច​ក្រឡាហោម ស ខេង បានផ្តល់​អនុសាសន៍​ដ​ល់​សហព័ន្ធ គឺ​ទី​១.​សូម​ពង្រឹង​នូវ​សក្តានុពលភាព​នេះ​បន្តទៀត និង​សូម​ឲ្យ​សហព័ន្ធ​បង្កើត​សាលា​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ប៉េតង់​ឲ្យ​បានល្អ​នៅក្នុង​អាណត្តិ​ថ្មី​នេះ​។ ទី​២.​ធ្វើយ៉ាងណា​ឲ្យ​ការប្រកួត​ប៉េតង់​ជា​ប្រព័ន្ធ ដោយ​ប្រមូលផ្តុំ​ក្លឹប​ប៉េតង់​ទាំងអស់​ទូទាំងប្រទេស​ធ្វើការ​ប្រមូល​ផ្តុំគ្នា និង​ប្រកួត​គ្នា​ក្នុង​រយៈពេល​៣​ខែម្តង (​ប្រកួត​វិលជុំ​ឲ្យ​បាន​ច្រើនដង​)​។ ហើយ​ការដាក់ចេញ​ផែនការ​ប្រកួត​នេះ នឹងធ្វើ​នៅពេល​ឆាប់ៗ​នេះ​៕

ពិធី​ប្រកាស​សុពលភាព​គណៈកម្មាធិកា​រ​ប្រតិបត្តិការ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​

ទីតាំងផ្សាយពាណិជ្ជកម្ម