ដោយៈមុនីរ័ត្ន/ភ្នំពេញ : ក្រុមការងារយុវជនគណបក្ស គ.២៧ កាលពីព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី «យុវជនឆ្ពោះទៅកាន់ការបោះឆ្នោត» ក្រោមអធិបតីភាពលោក ស៊ាង ធារិទ្ធ អនុប្រធានក្រុមការងារយុវជនគណបក្ស គ.២៧ និងជាប្រធានលេខាធិការដ្ឋាន តំណាងលោក ឌី វិជ្ជា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្ស គ.២៧ ឯកឧត្តម ហាក់ គឹមរ៉ុង ប្រធានផ្នែកឃោសនាអប់រំ និងបណ្តុះបណ្តាល និង លោក ហ៊ឹង្ស វីរៈ ប្រធានផ្នែកចាត់តាំង និងកសាងកម្លាំង នៃក្រុមការងារយុវជនគណបក្ស គ.២៧។
វគ្គនេះមានការអញ្ជើញចូលរួមជាគ្រូឧទ្ទេសមកពីយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល រួមមានលោក ជិន ម៉ាលីន សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានយុវជនគណបក្សក្រសួងយុត្តិធម៌ លោក ស៊ុម សុខុម្ភូ ជាសមាជិកគ្រូឧទ្ទេសផ្នែកបណ្តុះបណ្តាល នៃយុវជនគណបក្សថ្នាក់កណ្តាល និងលោក គីម សុធា អនុប្រធានក្រុមស្រាវជ្រាវផ្នែកបណ្តុះបណ្តាល នៃយុវជនគណបក្សថ្នាក់កណ្តាល។
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសរុបចំនួន១៥៩រូប ស្រី១៩រូប ប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលមានរយៈពេលមួយថ្ងៃពេញ នៅថ្ងៃទី៥ ខែកុម្ភៈ ៕សរន