ដោយៈ​រិ​ទ្ធិ​សែន​/​ពោធិ៍សាត់​:​សមត្ថកិច្ច​នគ​បាល​ស្រុក​តា​លោក​សែន​ជ័យ​នៅ​ថ្ងៃទី​៥​ខែកុម្ភៈ​នេះ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​បន្ទាប់ពី​ប្រជាពលរដ្ឋ​បួន​នាក់​បាន​ប្តឹង​ចោទប្រកាន់​ពីបទ​ឆបោក​។​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការ​នគ​បាល​ខេត្ត​។​

រូបថតៈជនជាប់សង្ស័យ អឹម សំអុល

​លោក​វរ​សេនី​ទោ អ៊ុ​ល ហៃ អធិការ​នគ​បាល​ស្រុក​តា​លោ​សែន​ជ័យ​បាន​ប្រាប់ឱ្យដឹង​តាម​ទូរស័ព្ទ​ថា ជនសង្ស័យ​ឈ្មោះ អឹម​.​សំអុល អាយុ ៤៣ ឆ្នាំ​រស់នៅ​ភូមិ​បោស​គ ឃុំ​លោក ស្រុក​តា​លោក​សែន​ជ័យ ខេត្តពោធិសាត់​និង​មិនមាន​មុខ​ពិត ប្រាកដ (​ជនពិការ )​និង​បក្ខពួក​ឈ្មោះ យ៉ង់ ចាន់​រ៉ា ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​។​ចាន់​រ៉ា មានមុខ​របរ​មិន​ច្បាស់លាស់​និង​តែង ស្លៀកពាក់​ឯកសណ្ឋាន​ជា​នគរបាល​មាន​ឋានន្តរ​ស​ក្កិ​វរសេនីយ៍ឯក​។ ចាន់​រ៉ា ក៏​ត្រូវជា​កូនប្រសារ​អឹម សំអុល ផងដែរ ។​

​លោក​អធិការ​នគ​បាល​ស្រុក​បានឱ្យដឹង​ទៀតថា ទាំងពីរ​នាក់​ឪពុកក្មេក​និង​កូនប្រសារ​ត្រូវបាន​ប្រជាពលរដ្ឋ​បួន​នាក់​ដាក់ ពាក្យបណ្ដឹង​មក​អធិការនគរបាល​ស្រុក​ពីបទ​ឆបោក​ដោយបាន​ប្រាប់​ជនរងគ្រោះ​ថា​មាន​ក្រុមហ៊ុន​មួយ​ត្រូវការ​ជ្រើសរើស ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ដែល​ទទួលបាន​ប្រាក់ខែ​ខ្ពស់​។​ប៉ុន្តែ​ដើម្បី​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ម្នាក់ៗ​ត្រូវ​ទិញ​សំបុត្រ​យន្តហោះ​និង​ធ្វើ​ប៉ាស្ព័រ​ចំនួន​ពី​៣.៨០០​ដុល្លា​ទៅ​៥.៥០០​ដុល្លា​។​ពួកគេ​បាន​យក​ប្រា​ពី​ជនរងគ្រោះ​ទាំង​បួន​នាក់ សរុប​ចំនួន​២២.៣០០​ដុល្លា​។​បន្ទាប់ពី​យកប្រាក់​ពី​ពួកគាត់​ហើ​មកដល់ពេលនេះ​មិនទាន់​ឃើញ​មាន​លទ្ធផល​អ្វី​សោះ​។​

​អធិការនគរបាល​ស្រុក​តា​លោ​សែន​ជ័យ​បញ្ជាក់ថា ជនរងគ្រោះ​ទាំង​បួន​នាក់​មានឈ្មោះ ១.​នូវ ពន ភេទ​ប្រុស​អាយុ ៣៤ ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​វាំង​ព្រៃវែង​ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិសាត់​,​ទី​២. ម៉ី ពៅ ភេទ​ប្រុស​អាយុ ៥៧ ឆ្នាំ​រសនៅ​ភូមិ​តា​ព្រាត់​ឃុំ​មុខរា​ហ៍​ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង​, ៣. ណន សុ​ផា ភេទ​ប្រុស​អាយុ ៤១ ឆ្នាំ​រស់នៅ​ភូមិ​បឹងកក់ ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់ និង
៤. សៀន​សំអាត​.​ភេទ​ប្រុស​អាយុ ៥៣​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​វាំង ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ​។​

​ប្រជាពលរដ្ឋ​ទាំង​បួន​នាក់​ខាងលើ​បាន​ប្តឹង​មក​អធិការ​នគ​បាល​ស្រុក​តា​លោ​សែន​ជ័យ​ទាំងពីរ​នាក់​ឪពុក​និង​កូនប្រសា​ឱ្យ​សង​ប្រាក់​មក​ពួកគាត់ និង​សុំឱ្យ​ផ្តន្ទាទោស​តាមច្បាប់​។​

​អធិការនគរបាល​ស្រុក បាន​បញ្ជាក់ថា ជនសង្ស័យ អឹម សំអុល ត្រូវបាន​កសាង​ឯកសារ​បញ្ជូន​បន្តទៅ​ស្នងការ​នគ​បាល ខេត្តពោធិសាត់​នៅ​រសៀល​នេះហើយ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​សរន​