ដោយៈចាន់តូ/ភ្នំពេញ:បុរសពីរនាក់បានបាត់បង់ជីវិតនិងម្នាក់របួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង ក្នុងពេលដែលរថយន្តកំពុងតែឈប់រងចាំស្តុប កាលពីវេលាម៉ោងជាង៨យប់ថ្ងៃសៅរ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២២ តាបណ្ដោយ ផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

បុរសទាំងបីនាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ។ពួកគេជិះម៉ូតូស្គុតពី ពណ៌ស ពាក់ស្លាកលេខព្រៃវែង1Q.5944ជិះឌុបគ្នាបីនាក់ ។ចំណែករថយន្តកុងតឺន័រ របស់ក្រុមហ៊ុនផែស្ងួតតេងឡាយ ក្បាលពណ៌ខៀវ ពាក់ស្លាក លេខភ្នំពេញ3A.4422និងកន្ទុយខាងក្រោយពាក់ស្លាកលេខភ្នំពេញ4A.1227 ។តៃកុងរថយន្តបានគេចខ្លួនបាត់បន្ទាប់ពីកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយនៅពេលក្រោយ ។ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យរថយន្តដឹកសពយកទៅតម្កល់ ទុកនៅវត្តទឹកថ្លារងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕សរន