ដោយៈ មុនី រ័ត្ន/ភ្នំពេញៈ បន្ទាប់់ពីសម្តេចក្រឡ្រាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចំណារឯកភាពលើសំណើរបស់អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ គឺ នៅសប្តាហ៍ក្រោយនេះ ក្រុមការងារជំនាញនឹងចាប់ផ្តើមធ្វើការស្រាវជ្រាវលើបណ្ដឹងរបស់ឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះ សឿម ណារិន ដែលបានប្ដឹងលោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ពាក់ព័ន្ធអំពើចាប់បង្ខាំង និងជំរិតទារប្រាក់។

លោក តេង ប៊ុនថុន

មន្ត្រីជាន់ខ្ពស់ក្រសួង មហាផ្ទៃ បាន ប្រាប់ រស្មីកម្ពុជាកាលពីល្ងាចថ្ងៃទី៥ ខែ កុម្ភៈ ថា សម្តេចក្រឡ្រាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចំណារឯកភាពលើសំណើរបស់អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ឲ្យធ្វើការអង្កេតស្រាវជ្រាវបណ្ដឹងរបស់ឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះ សឿម ណារិន ដែលបានប្ដឹងលោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ពាក់ព័ន្ធអំពើចាប់បង្ខាំង និងជំរិតទារប្រាក់។

លោកអ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួង មហាផ្ទៃ បានមាន ប្រសាសន៍ ប្រាប់រស្មីកម្ពុជាថា ចំពោះករណីនេះ សម្តេចក្រឡ្រាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចំណារឯកភាពហើយ ដោយសប្តាហ៍ក្រោយក្រុមការងារនឹងចុះធ្វើ ការ ស្រាវ ជ្រាវ។

អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ជូនសម្តេចក្រឡាហោម ស ខេង សំណើស្នើសុំគោលការណ៍អង្កេតស្រាវជ្រាវបណ្ដឹងរបស់ឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះ សឿម ណារិន ប្ដឹងឈ្មោះ តេង ប៊ុនថុន អត្តលេខ ៦២៧៨៤ ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ តួនាទី អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សំណើសុំគោលការណ៍អង្កេតស្រាវជ្រាវបណ្ដឹងរបស់ឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះ សឿម ណារិន ប្ដឹងឈ្មោះ តេង ប៊ុនថុន អត្តលេខ ៦២៧៨៤ ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ តួនាទី អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក) និង បក្ខពួក ករណីចាប់បង្ខាំងរូបនាងខ្ញុំ ខេង ពិទូពុធធីតា ដោយខុសច្បាប់ ជំរិតទារប្រាក់ និងផ្ដល់ព័ត៌មានបំភ្លៃដល់បក្ខពួករបស់ខ្លួន ដែលជាអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយបង្ខូចកេរ្ដិ៍ឈ្មោះ និងសុចរិតភាពរបស់ហាងម៉ូដ៏ស្ទ័រ និងម្ចាស់ហាង។ ពាក្យបណ្តឹងរបស់ឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះ សឿម ណារិន ចុះថ្ងៃទី១០ ខែវិច្ឆិភា ឆ្នាំ២០២១។

អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ បានជម្រាបជូនសម្តេចក្រឡាហោម ស ខេង ថា ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះ សឿម ណារិន ចុះថ្ងៃ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលបានប្តឹងឈ្មោះ តេង ប៊ុនថុន អត្តលេខ ៦២៧៨៤ ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ តួនាទីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) និងបក្ខពួក ថាបាន ចាប់បង្ខាំងរូបនាង (ខេង ពិទូពុធធីតា) ដោយខុសច្បាប់ ជំរិតទារប្រាក់ និងផ្តល់ព័ត៌មានបំភ្លៃដល់បក្ខពួក របស់ខ្លួន ដែលជាអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយបង្ហូចកេរ្តិ៍ឈ្មោះ និងសុចរិតភាពរបស់ហាងម៉ូដស្ទ័រ និងម្ចាស់ហាង។

នៅក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា ហាងម៉ូដស្ទ័រ បានចុះបញ្ជីកានៅក្រសួងពាណិជ្ជកម្ម និង មានអាជ្ញាប័ណ្ណស្របច្បាប់ ពីស្ថាប័នពាក់ព័ន្ធទាំងអស់ ហើយថែមទាំងបានលក់តែផលិតផលសុទ្ធ ១០០% អស់រយៈពេលជិតប្រាំឆ្នាំមកហើយ ដោយមានឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះ សឿម ណារិន ជាម្ចាស់ហាងម៉ូដស្វ័រ។ ហើយកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០៩និង០០នាទីព្រឹក មានសមត្ថកិច្ចចម្រុះមួយក្រុម ដឹកនាំដោយព្រះរាជអាជ្ញារង លោក ចែ សុង និងលោក តេង ប៊ុនថុន បានចុះមកហាងម៉ូដស្ទ័រ ធ្វើការឆែកឆេរទំនិញនៅក្នុងហាង ដោយអះអាងផ្ទាល់មាត់ថា មានបណ្ដឹងពាក់ព័ន្ធនឹងការលក់ទំនិញជាន់កម្មសិទ្ធិរបស់ក្រុមហ៊ុនអ្នកដទៃ ហើយបានចាប់បង្ខាំងទុកឈ្មោះ ខេង ពិទូពុធធីតា ក្នុងបន្ទប់មួយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងតម្រូវឱ្យឈ្មោះ សឿម ណារិន ជួបចរចាជាមួយលោក តេង ប៊ុនថុន នៅក្នុងភោជនីយដ្ឋាន ឌឺដ្រាម និងផាប់ ដែលមានទីតាំងនៅមុខ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយលោក តេង ប៊ុនថុន បានតម្រូវឱ្យផ្ដល់កញ្ចប់ថវិកាមួយចំនួន។ លោក តេង ប៊ុនថុន យកទៅចែកចាយឱ្យក្រុមការងារចុះឆែកឆេរ និងអាជ្ញាធរមូលដ្ឋាន ហើយគាត់បាន ទាមទារយកបន្ថែមទៀតនូវកាបូប ប្រែនសុទ្ធ នាឡិកាដៃមួយគ្រឿង កាបូបដាក់ឯកសារមួយម៉ាកម៉ុងម្ល៉ង់ ជាថ្នូរនឹងការសន្យាកែប្រែកំណត់ហេតុរបស់សមត្ថកិច្ចនគរបោលឡើងវិញ និងព្រមដោះលែង ឈ្មោះ ខេង ពិទូពុធធីតា ឱ្យចេញពីបន្ទប់ឃុំខ្លួនទាំងយប់។

អគ្គាធិការដ្ឋានបានបន្តថា ក្រោយពីបានពិនិត្យខ្លឹមសារនៃពាក្យបណ្តឹងខាងលើឃើញថា ករណីនេះមានការចោទប្រកាន់ មកលើមន្ត្រីនគរបាល បម្រើការងារនៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិត ផលក្លែងក្លាយ ដែលបង្កគ្រោះ ថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក) ក្រសួងមហាផ្ទៃ ដូច្នេះដើម្បីមាន មូលដ្ឋានច្បាស់លាស់ក្នុងការវាយតម្លៃ រាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គាធិការដ្ឋាន សូមគោរព ស្នើសុំគោលការណ៍អនុញ្ញាតពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបហាផ្ទ ចាត់មន្ត្រីនគរបាលជំនាញធ្វើការអង្កេតស្រាវជ្រាវ៕ សរន