ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​យុទ្ធនា​ការលើក​ទី​៧​របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃអាទិត្យ​ទី​៦​ខែកុម្ភៈ​ឆ្នាំ​២០២២​បាន​ដាំ​កូនឈើ​ចម្រុះ​ចំនួន​៣.១០០​ដើម​និង​គ្រាប់​នៅ​តំបន់​៣​បឹង​ទន្លេសាប​នៅ​ពីរ​គោលដៅ​គឺ​ចំណុច​រហាល​តា​ឡុង​នៃ​ភូមិស្រ​ណា​ល​និង ភូមិ​ដូន​ឡឹ​ក​ក្នុង​ឃុំ​សំបួរ ស្រុក​មង្គល​បូរី ។​

​យុទ្ធនាការ​នេះ​ដឹកនាំ លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង ចូលរួម​ដោយ​មេបញ្ជាការ បញ្ជា​ការរង ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព ស្នងការ ស្នងការរង មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង​និង​យុវជន ជាង​៥០០​នាក់ ។​

​កូនឈើ​ចំនួន ៣.១០០​ដើម​និង​គ្រាប់​នោះ​ដែល​ត្រូវបាន​យកមក​ដាំ​រួមមាន​៖ ដើម​ឬ​ស្សី ១.០០០​ដើម​,​រាំង​ទឹក ៦០០​ដើម​និង​គ្រាប់ត្នោត​១.៥០០​គ្រាប់​។​ពោលគឺ​បើ​បូក​នឹង​៦​លើក​រួចមកហើយ ការដាំ​កូនឈើ គ្រាប់ត្នោត បាន ជាង​១៦.០០០​ដើម​និង​គ្រាប់ ។​

​ក្នុងឱកាស​នោះ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​អរគុណ ចំពោះ​ការចូលរួម​យ៉ាងសកម្ម​របស់​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ មន្ទីរ​អង្គភាព កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់ យុវជន ដើម្បី​រួមចំណែក​ដាំ​ឈើ​ឡើងវិញ ការពារ​ធនធានធម្មជាតិ ព្រៃ​លិច​ទឹកសាប តាម​អនុសាសន៍​ណែនាំ​ដ៍​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៕​សរន​