ដោយ៖តារារិទ្ធ/ក្រចេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះនឹងអញ្ជើញ ជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះប្រវែងប្រមា ណ៩៣.៥៦គីឡូម៉ែត្រសាងសង់ក្រោមជំនួយរបស់រដ្ឋាភិបាលចិនជាង ៣៣ លានដុល្លារអាមេរិក។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថាកំណាត់ផ្លូវជាតិលេខ៧ ប្រវែងសរុប ៩៣.៥៦ គីឡូម៉ែត្រនេះធ្លាប់បានសាងសង់ម្តងរួចហើយជាប្រភេទផ្លូវក្រាលកៅស៊ូ ពីរស្រទាប់ (DBST) កាលពីអំឡុងឆ្នាំ ២០០៤ ដល់ ២០០៧ ។ កំណាត់ផ្លូវនេះត្រូវបានសាងសង់លើកកម្រិតគុណភាពឡើងវិញដោយក្រាលបេតុងកៅស៊ូ(AC)ដោយផ្អែកលើការសិក្សាជាថ្មីទាក់ទងនឹងការកើនឡើងនៃចំនួនចរាចរណ៍រួមផ្សំជាមួយនឹងកំណើនសេដ្ឋកិច្ចជាតិសកម្មភាពពាណិជ្ជ កម្ម វិនិយោគនិងទេសចរណ៍ជាដើម។

កំណាត់ផ្លូវប្រវែង ៣៩.៣៥គីឡូម៉ែត្រក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩ សង់ទីម៉ែត្រ និង កំណាត់ផ្លូវប្រវែង ៥៤.២១គីឡូម៉ែត្រក្រាលបេតុងកៅស៊ូ AC កម្រាស់៥សង់ទីម៉ែត្រ​។ទទឹងតួផ្លូវមានប្រវែង១១ម៉ែត្រចែកជា២គន្លងសម្រាប់រថយន្តចរាចរណ៍ដោយគន្លងនីមួយៗមានទទឹង៣.៥ម៉ែត្រនិងផ្លូវសម្រា ប់ទោចក្រយានយន្តមាន ២គន្លង គន្លងនីមួយៗមានទទឹង១.៥០ម៉ែត្រនិងចិញ្ចើមដីក្រហមសងខាងមានទទឹង ០.៥០ម៉ែត្រ។

គម្រោងនេះបានក្រាលស្រទាប់គ្រឹះទាំងលើនិងក្រោមកម្រាស់សរុប ៤០សង់ទីម៉ែត្រជួសជុលស្ពានចំនួន ៨កន្លែងប្រវែងសរុប៥៧៧,៣២ម៉ែត្រ ស្ពានធំ ៣ កន្លែង ប្រវែង ៣៦៨,១២ម៉ែត្រ, ស្ពានមធ្យម ៣កន្លែង ប្រវែង១៥០,១២ម៉ែត្រ, ស្ពានខ្លី ២កន្លែង ប្រវែង ៥៩,០៨ម៉ែត្រ) ដាក់លូគ្រប់ប្រភេទចំនួន១៣៩ កន្លែង (លូមូល ៧២កន្លែង លូប្រអប់ ៣កន្លែងនិងលូមានគម្រប ៦៤កន្លែង) សាងសង់ប្រឡាយបង្ហូរទឹកនៅសងខាងផ្លូវព្រមទាំងការងារបំពាក់ផ្លាកសញ្ញានិងគំនូសសញ្ញាចរាចរណ៍បង្គោលសុវត្ថិ ភាពនិងបង្គោលភ្លើងបំភ្លឺ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថាគម្រោងលើកកម្ពស់កម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នេះគឺជាជំនួយឥតសំណងពីរដ្ឋាភិបាល ចិនជូនដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានចាប់ផ្តើមការដ្ឋានសាងសង់កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ និង បញ្ចប់ការសាងសង់នៅអំឡុងខែធ្នូឆ្នាំ ២០១៨ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអានបានចំណាយថវិកាអស់ ៣៣.៣៧លានដុល្លារអាមេរិក។

បើតាមលោក ស៊ុន ចាន់ថុល កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវដ៏មានសក្ដានុពលមួយតភ្ជាប់ពីរាជធានីភ្នំពេញឆ្លងកាត់ខេត្តសំខាន់ៗដូចជា៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែងនិងឆ្ពោះទៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជាស្ថិតនៅភូមិភាគឦសាននៃប្រទេសដែលបម្រើឱ្យចរាចរណ៍សម្រា ប់សកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ចពាណិ ជ្ជកម្មនិងទេសចរណ៍នៅក្នុងប្រទេស។ ជាងនេះទៀតខ្សែផ្លូវនេះគឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េយលេខ១១ (AH11)ឬរបៀងកណ្តាលរបស់មហាអនុតំបន់មេគង្គ​ (GMS) ដែលតភ្ជាប់ពីទីក្រុងគុនមីងនៅភាគខាងត្បូងនៃប្រទេសចិនឆ្លងកាត់ទីក្រុងវៀងច័ន្ទនៃប្រទេសឡាវ កាត់រាជធានីភ្នំពេញនិងឆ្ពោះទៅកំពង់ផែក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា ។ ផ្លូវជាតិលេខ៧ក៏ជាផ្លូវជាតិដ៏សំខាន់ប្រទាក់ក្រឡាជាមួយ នឹងផ្លូវជាតិមួយចំនួនទៀតសម្រាប់ជួយជំរុញការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា​ -ឡាវ-វៀតណាម(CLV DTA)ដើម្បីប្រែក្លាយតំបន់ដាច់ស្រ យាលរបស់ប្រទេសទាំង៣ជាពិសេសខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីរបស់កម្ពុជាយើង ទៅជាតំបន់ដែលមានការអភិវឌ្ឍ ៕