ដោយៈតារារិទ្ធៈភ្នំពេញៈសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជានៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះបានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំ ណាត់ផ្លូវជាតិលេខ៧ពីចំណុចរង្វង់មូល ខ្លាស្ទុះ ក្រុងក្រចេះទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះប្រវែងប្រមាណ៩៣.៥៦ គីឡូម៉ែត្រសាង សង់ ក្រោមជំនួយរបស់រដ្ឋាភិបាល ចិនជាង ៣៣ លានដុល្លារអាមេរិក។

ពិធីនេះអញ្ជើញចូលរួមដោយលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណ រដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាចូលរួមផងដែរ ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន ឱ្យដឹងថាកំណាត់ផ្លូវជាតិលេខ៧ ប្រវែងសរុប ៩៣.៥៦ គីឡូម៉ែត្រនេះធ្លាប់បានសាងសង់ម្តងរួចហើយជាប្រភេទផ្លូវក្រា លកៅស៊ូ ពីរស្រទាប់ (DBST) កាលពីអំឡុងឆ្នាំ ២០០៤ ដល់ ២០០៧ ។ កំ ណាត់ផ្លូវនេះត្រូវបានសាងសង់លើកកម្រិតគុណភាពឡើងវិញដោយក្រាលបេតុងកៅស៊ូ (AC)ដោយផ្អែកលើការ សិក្សាជាថ្មីទាក់ទងនឹងការកើនឡើងនៃចំនួនចរាចរណ៍រួមផ្សំជាមួយនឹងកំណើ នសេដ្ឋកិច្ចជាតិសកម្មភាពពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍ជាដើម។

កំណាត់ផ្លូវប្រវែង ៣៩.៣៥គីឡូម៉ែត្រក្រាលបេតុងកៅស៊ូACកម្រាស់៩សង់ ទីម៉ែត្រនិងកំណាត់ផ្លូវប្រវែង ៥៤.២១ គីឡូម៉ែត្រក្រាលបេតុងកៅស៊ូ AC កម្រា ស់៥សង់ទីម៉ែត្រ​។ទទឹងតួផ្លូវមានប្រវែង ១១ ម៉ែត្រចែកជា ២ គន្លងសម្រាប់រថ យន្តចរាចរណ៍ដោយគន្លងនីមួយៗមានទទឹង ៣.៥ម៉ែត្រនិងផ្លូវសម្រាប់ទោចក្រ យានយន្តមាន ២គន្លង គន្លងនីមួយៗមានទទឹង ១.៥០ម៉ែត្រនិងចិញ្ចើមដីក្រ ហមសងខាងមានទទឹង ០.៥០ម៉ែត្រ។

គម្រោងនេះបានក្រាលស្រទាប់គ្រឹះទាំងលើនិងក្រោមកម្រាស់សរុប ៤០សង់ទី ម៉ែត្រជួសជុលស្ពានចំនួន៨កន្លែងប្រវែ ងសរុប៥៧៧,៣២ម៉ែត្រស្ពានធំ៣កន្លែ ងប្រវែង៣៦៨,១២ម៉ែត្រ,ស្ពានមធ្យម ៣កន្លែងប្រវែង១៥០,១២ ម៉ែត្រ, ស្ពានខ្លី២កន្លែងប្រវែង ៥៩,០៨ម៉ែត្រ) ដាក់លូគ្រប់ប្រភេទចំនួន១៣៩កន្លែង (លូមូល៧២កន្លែង, លូប្រអប់៣កន្លែងនិងលូមានគម្រប៦៤កន្លែង) សាងសង់ប្រ ឡាយបង្ហូរទឹកនៅសងខាងផ្លូវព្រមទាំងការងារបំពាក់ផ្លាកសញ្ញានិងគំនូសសញ្ញាចរាចរណ៍បង្គោលសុវត្ថិភាពនិងបង្គោលភ្លើងបំភ្លឺ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន ឱ្យដឹងថាគម្រោងលើកកម្ពស់កម្រិតគុ ណភាពកំណាត់ផ្លូវជាតិលេខ៧នេះគឺ ជាជំនួយឥតសំណងពីរដ្ឋាភិបាលចិនជូនដល់រាជរដ្ឋាភិបាលកម្ពុជាដែលបាន ចាប់ផ្តើមការដ្ឋានសាងសង់កាលពីអំឡុ ងខែវិច្ឆិកាឆ្នាំ២០១៦និងបញ្ចប់ការសា ងសង់នៅអំឡុងខែធ្នូឆ្នាំ២០១៨ ប្រើ ប្រាស់រយៈពេលសាងសង់ចំនួន២៤ខែសាងសង់ដោយក្រុមហ៊ុនសំណង់សៀ ងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេ សដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអានបានចំណាយថវិកាអស់ ៣៣.៣៧លានដុល្លារអាមេរិក។

បើតាមលោក ស៊ុន ចាន់ថុល កំណាត់ ផ្លូវជាតិលេខ៧គឺជាខ្សែផ្លូវដ៏មានសក្ដានុ ពលមួយតភ្ជាប់ពីរាជធានីភ្នំពេញឆ្លង កាត់ខេត្តសំខាន់ៗដូចជា៖ ខេត្តកំពង់ ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែងនិងឆ្ពោះ ទៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជាស្ថិតនៅភូមិភាគឦសាននៃប្រទេសដែលបម្រើឱ្យចរាចរណ៍សម្រាប់សកម្ម ភាពផ្លាស់ប្តូរសេដ្ឋកិច្ចពាណិជ្ជកម្មនិងទេសចរណ៍នៅក្នុងប្រទេស។ ជាងនេះទៀតខ្សែផ្លូវនេះគឺជាផ្នែកមួយនៃផ្លូវអា ស៊ានហាយវ៉េយលេខ១១(AH11)ឬរបៀងកណ្តាលរបស់មហាអនុតំបន់មេគង្គ​ (GMS) ដែលតភ្ជាប់ពីទីក្រុងគុនមីងនៅភាគខាងត្បូងនៃប្រទេសចិនឆ្លងកាត់ទីក្រុងវៀងច័ន្ទនៃប្រទេសឡាវ កាត់រាជធានីភ្នំពេញនិងឆ្ពោះទៅកំពង់ ផែក្រុងព្រះសីហនុនៃប្រទេសកម្ពុជា ។ ផ្លូវជាតិលេខ៧ក៏ជាផ្លូវជាតិដ៏សំខាន់ប្រទាក់ក្រឡាជាមួយនឹងផ្លូវជាតិមួយ ចំនួនទៀតសម្រាប់ជួយជំរុញការអភិ វឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា​ -ឡាវ-វៀតណាម(CLV DTA)ដើម្បីប្រែក្លាយតំបន់ដាច់ស្រយាលរបស់ប្រទេសទាំង៣ជាពិសេសខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌល គិរីរបស់កម្ពុជាយើងទៅជាតំបន់ដែលមានការអភិវឌ្ឍ ៕