​ប្រែ​សម្រួលៈ​បំណង​/​ផ​ត ម័រ​ស្ប៊ី​(ST)៖ នាយករដ្ឋមន្ត្រី​ប៉ា​ពួរ ញូ​វ ហ្គី​ណេ បាន​វិល​មក​ស្រុក​ពី​ទីក្រុង​ប៉េកាំង​ក្រោយ​ពិនិត្យឃើញ​មានកូ​វីដ​១៩ ដោយ​នាំ​ដល់​ការលុបចោល​ផែនការ​ជួប​ទល់​មុខជា​មួយ​​ក្រុម​មេដឹកនាំ​ចិន​។​

​រដ្ឋាភិបាល​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា លោក ជេ​មស៍ ម៉ា​រ៉េ​ប​(James Marape)​បាន​ទៅ​ប្រទេស​ចិន​ដើម្បី​ចូលរួម​ពិធី​បើក​អូ​ឡាំ​ពិ​ច​រដូវរងា​ក្រុង​ប៉េកាំង​តែ​ត្រូវបាន​​ពិនិត្យ​វិជ្ជ​មានកូ​វីដ​១៩​ពេល​ទៅ​ដល់​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។​

​លោក​ត្រូវ​រំពឹងថា​នឹង​ជួប​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង តែ​បាន​ជួប​ត្រឹមតែ​នាយករដ្ឋមន្ត្រី លី ឃឹ​ឈាំ​ង​។​

​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​ប៉ាពួ​រញូវ​ហ្គី​ណេ​ទៅកាន់​បារាំង​ដើម្បី​ចូល​ជំនួប​កំពូល​One Ocean Summit​នៅ​សប្តាហ៍​នេះ​ក៏​ត្រូវ​លុបចោល​។​

​សូមបញ្ជាក់​ថា ប៉ា​ពួរ​ញូ​វហ្គី​ណេមាន​អ្នក​ឆ្លងកូវី​ដ​១៩​ផ្លូវការ​តាំងពី​មុន​សរុប ៣៧.៣៩០​នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​៩​លាន​នាក់​របស់​ប្រទេស​នេះ តែ​ការ​ធ្វើតេស្តិ៍​និង​តា​មដាន​តិចតួច​នាំអោ​យមាន​ការ​​សង្ស័យថា ចំនួន​ឆ្លង​ពិតប្រាកដ​អាច​ខ្ពស់​ជាង​នេះ​៕

​លោក ជេ​មស៍ ម៉ា​រ៉េ​ប ឥឡូវ​ដាក់ខ្លួន​នៅ​ដាច់​ពី​គេ​