​ដោយ​: សុខុម​/​ស្ទឹងត្រែង​: សមត្ថកិច្ច​កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បង្ក្រាប​ករណី​ប៉ុនប៉ង​ឃាតកម្ម និង​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ប្រាំ​នាក់​កាលពី​ថ្ងៃទី​០៦ ខែកុម្ភ​: ឆ្នាំ​២០២២ ចំណុច​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ការបង្ក្រាប​ខាងលើ គឺ​នៅ​ថ្ងៃទី​៥ ខែកុម្ភ​: ឆ្នាំ​២០២២ ចាប់ខ្លួន​២​នាក់ ដកហូត​បាន​ម៉ូតូ​២​គ្រឿង​។ ហើយ​ថ្ងៃទី​៦ ខែកុម្ភ​: ឆ្នាំ​២០២២ ចាប់ខ្លួន​៣​នាក់​ទៀត និង​ធ្វើការ​ឆែកឆេរ​លំនៅឋាន​មួយកន្លែង ដោយ​ចាប់យក​វត្ថុតាង​រួមមាន​÷​ដាវ កាំបិត​តាំង​តោ ដំបង​ឫស្សី សោ​ម៉ូតូ កំបាំង​ក​ម៉ូតូ និង​មធ្យោបាយ​ម៉ូតូ​បួន​គ្រឿង​។​

​សូម​បញ្ជក់​ថា កាលពី​ថ្ងៃទី​៤ ខែកុម្ភ​: ឆ្នាំ​២០២២ ម៉ោង​៩:៣០​នាទី​ចំណុច​ផ្លូវ​ចូល​តា​ដុង​តា​ដាំ ស្ថិតក្នុង​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រុម​ជនសង្ស័យ​ខាងលើ​បាន​យក​កាំបិត និង​ដាវ ដែលជា​វត្ថុតាង​ខាងលើ​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​ខ្លា សុខ​លីន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ​ចៀរ​ជ័រកៅស៊ូ មាន​ទី​លំ នៅ​ភូមិ​អូរ​កណ្តៀរ ឃុំ​អូរ​កណ្តៀរ ស្រុក​សំបូរ ខេត្តក្រចេះ បណ្តាលឱ្យ​រងរបួស​ដៃស្តាំ​ជា​ទម្ងន់ (​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្ទឹងត្រែង​) និង​កាប់​ម៉ូតូ​របស់​ជនរងគ្រោះ​ខូចខាត​ច្រើន​កន្លែង​។​

​ចំណែក​មួយ​ករណី​ទៀត​នៅ​ម៉ោង​១៨:៤០​នាទី ថ្ងៃទី​៤ ខែកុម្ភ​: ឆ្នាំ​២០២២ នៅ​ចំណុច​ទល់មុខ​សណ្ឋាគារ​រស្មី​ពេជ្រ​ស្ថិតក្នុង​ភូមិ​លើ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​ជន​ង្ស័​យ​ខាងលើ​បាន​យក​ដាវ និង​កាំបិត​ជិះ​ម៉ូតូ​១​គ្រឿង​ដេញ​កាប់​ជនរងគ្រោះ ដែល​កំពុង​ជិះ​ម៉ូតូ​មាន​គ្នា​២​នាក់​គឺ​:

១-​ឈ្មោះ​ណុប ចាន់​សុ​ភ័​ក្ត្រា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​
២-​ឈ្មោះ​ឡាំ សំណាង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​-​សង្កាត់​ជាមួយគ្នា​ខាងលើ​។​
ជនសង្ស័យ​ដេញ​កាប់​មកដល់​កន្លែងកើតហេតុ​ជនរងគ្រោះ​ទាំង​២​នាក់​ខាងលើ​បាន​ផ្តួល​ម៉ូតូ​ទុកចោល​រួច​រត់​កាត់​វាលស្រែ​ទាំងយប់​។ ពេលនោះ​ជនសង្ស័យ​បាន​កាប់​ម៉ូតូ​ជនរងគ្រោះ​បាក់បែក​ជាច្រើន​កន្លែង (​មូលហេតុ​មាន​គំនុំ​ជាមួយគ្នា​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​)​។​

ក្រោយពេល​បទល្មើស​ប្រព្រឹត្ត​រួច​បន្តិច​មក​អ​ណា​ព្យាបាល​របស់​ជនរងគ្រោះ​និង​សាក្សី​បាន​រាយការណ៍​ព្រមទាំង​ប្រាប់​អត្តសញ្ញាណ​ជន សង្ស័យ​មួយចំនួន​មក​ស​ត្ថ​កិច្ច តាម​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​បានជា​បន្តបន្ទាប់​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​កំពុង​ឃាត់​និង​រក្សាទុក​ក្នុង​អង្គភាព​ដើម្បីឱ្យ​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​ម​ញ្ជូ​ន​ខ្លួន​ទៅ​អយ្យការ​តាម​នីតិវិធី​៕​