ដោយៈ រ៉ាម៉ន/ភ្នំពេញៈ កាលពីទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចូលរួមចុះផ្សព្វផ្សាយបង្កាជម្ងឺកូវីដ-១៩ ជម្ងឺអេដស៍ និងបញ្ហាគ្រឿងញៀន ជូ នបងប្អូនប្រជាពលរដ្ឋដែលរស់នៅសង្កាត់ទួលសង្កែទី១។
នាឱកាសនេះផងដែរ ក៏បាននាំយកនូវសម្ភារៈមួយចំនួនដូចជា៖ ជែល ម៉ាស អាល់កុល និងថ្នាំបង្ការជម្ងឺមួយចំនួនទៅចែកជូនប្រជាពលរដ្ឋនៅទីនោះផងដែរ។
ជាមួយគ្នានោះលោកអភិបាល ខណ្ឌឫស្សីកែវ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ទាំងអស់គ្នា និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ៕