ដោយៈតារារិទ្ធ/ក្រចេះៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្របានអះអាងថាលោកសាស្រ្តាចារ្យ សន ថឺនែល (Sean Turnell) ដែលជាអតីតទីប្រឹ ក្សាសេដ្ឋកិច្ចរបស់លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានមេដឹកនាំមីយ៉ាន់ម៉ាដោះ លែងពីពន្ធនាគារហើ យ។សម្តេចតេជោបានបញ្ជាក់ថាការដោះលែងនេះធ្វើឡើងបន្ទាប់ពីសម្តេចបានស្នើដោយផ្ទាល់មាត់ទៅកាន់លោកមីន អ៊ុងឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាកាលពីពេលកន្លងទៅ ។

 

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណា ត់ផ្លូវជាតិលេខ៧ក្នុងខេត្តក្រចេះនាព្រឹកថ្ងៃទី ៧ ខែកុម្ភៈនេះសម្តេចតេ ជោ ហ៊ុន សែន បានអះអាងថាសាស្រ្តាចារ្យរូបនេះត្រូវបាន ដោះលែងឲ្យមានសេរីភាពវិញហើយ។

សម្តេចតេ ជោនាយករដ្ឋមន្រ្តីបានគូស បញ្ជាក់ថា៖ «ក្រោយពីសាស្រ្តាចារ្យរូបនេះចាកចេ ញពីមីយ៉ាន់ម៉ាទៅដល់ប្រទេសខ្លួនវិញ អរគុណខ្ញុំក៏បានជេរខ្ញុំក៏បានប្រមាថខ្ញុំក៏បានស្រេចតែចិត្តចុះប៉ុន្តែ ហ៊ុន សែន បានធ្វើកិច្ចការងារហ្នឹង»។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានឲ្យដឹងទៀ តថាៈរដ្ឋមន្រ្តីការបរទេសអូស្រ្តា​លីបានស្នើ មកសម្តេចប្រមុខដឹកនាំកម្ពុជាដោយផ្ទាល់ឲ្យជួយស្នើដល់មេដឹកនាំយោធាមីយ៉ាន់ម៉ាឲ្យដោះលែងសាស្រ្តាចារ្យអូស្រ្តាលី ។ សម្តេចតេជោក៏បានជួយតាមការស្នើសុំរបស់រដ្ឋមន្រ្តីការបរ ទេសអូស្រ្តាលីនេះហើយលទ្ធផលក៏បា នទទួលបានផ្លែផ្កាដូចនៅថ្ងៃនេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានសង្ក ត់ធ្ងន់ទៀតថានៅលើលោកីយ៍នេះវាជារឿងធម្មតាទៅហើយគឺគុណសម្បត្តិតែ ងតែត្រូវបានគេដណ្តើមយក រីឯគុណ វិបត្តិតែងតែទម្លាក់ទៅឲ្យអ្នកដទៃ។

សូមបញ្ជាក់ថាលោក សន ថឺនែល (Sean Turnell) ត្រូវបានក្រុមយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួននៅក្នុងពន្ធ​នាគារប្រមាណ១ឆ្នាំ ៕