ដោយៈ health.com.kh
​ប្រសិនបើ អ្នកឃើញ​អាហារ ទាំងនេះ នៅក្នុង​ទូទឹកកក របស់​គ្រួសារ​អ្នក​អ្នក មិនគួរ​ស្តាយ​វា​ទេ យក​វា​ចេញ ដើម្បី​ធានា សុវត្ថិភាព​គ្រួសារ​ទាំងមូល ។

ទឹកកក​មាន​ក្លិន
​ដុំ ទឹកកក​អាច​ស្រូប​ក្លិន​អាហារ​ផ្សេងៗ ក្នុង​ទូរ​ទឹកកក ។ ប្រសិនបើ​អ្នក​ដាក់ អ្វីមួយ នៅក្នុង ទូទឹកកក​ដែលមាន ក្លិន​ដុំ​ទឹកកក​នឹងមាន ក្លិន​ដូចគ្នា ។

​នៅពេលដែល អ្នក​សម្គាល់​ឃើញថា ដុំ​ទឹកកក មាន​ក្លិន​អ្នក​គួរតែ​បោះ​វា​ចោល ។ សម្អាត កន្លែង​បង្កក ។ អាហារ​ដែលមាន ក្លិន​គួរ​ដាក់ ក្នុង​ថង់​បិទ​ជិត ឬ​ទុក ក្នុង ប្រអប់​បិទ​ជិត ។ លើសពីនេះ អ្នក​ក៏​អាច​ប្រើ​ថាស​ទឹកកក​ដែលមាន​គម្រប ដើម្បី ការពារ​ទឹកកក ពី​ការបំពុល​ដោយ​ក្លិន​អាហារ ។

សាច់​កក​ចាស់ៗ
​សាច់​កក គឺ ងាយស្រួល ក្នុងការ​ហាន់ ប៉ុន្តែ វា​ងាយ​ខូច​ណាស់ ។ បើ​មិន​ប្រើ​ភ្លាម ឬ មិន​ញ៉ាំ​ទាំងអស់​អ្នក​គួរ​ដាក់​សាច់​កក​ក្នុង​ទូរ​ទឹកកក​វិញ​ភ្លាមៗ ។ ចំណាំ​សាច់​កក អាច​រក្សា​ទុកឱ្យ បានល្អ ក្នុង​ទូរ​ទឹកកក​រយៈពេល​ប្រហែល 2 ខែ ។ បន្ទាប់ពី រយៈពេល​នេះ បើទោះបីជា​វា នៅតែ​អាច​បរិភោគបាន ក៏ដោយ ក៏​រសជាតិ នៃ ម្ហូប នេះ នឹងមិន​ល្អ​ដូច​ដើមឡើយ ។

​ដូច​សាច់​ប្រភេទ​ផ្សេងទៀត ដែរ មុននឹង​ដាក់​ក្នុង​ទូរ​ក្លាសេ សាច់​ត្រជាក់ ក៏ត្រូវ រុំ ឱ្យ​បានល្អ​ផងដែរ ដើម្បី​ជៀសវាង​ភាព​ស្ងួត និង ការចម្លង មេរោគ ពី អាហារ ផ្សេងៗ ។

​អាហារ​ដែល​ផ្លាស់ប្តូរ​ពណ៌

​អ្នក​មិនគួរ​ប្រើ​អាហារ ដែល​ប្រែ​ពណ៌​ទេ ទោះបី វា ត្រូវបាន​រក្សាទុក​ក្នុង​ទូរ បង្កក ក៏ដោយ ។ ប្រសិនបើ​អ្នកឃើញ​សាច់ជ្រូក ប្រែ​ទៅជា​ស្លេក ត្រី​សាល​ម៉ុ​ន ប្រែ ទៅជា ពណ៌​បៃតង គួរតែ​ត្រូវបាន​បោះចោល ។

អាហារ​មាន​ក្លិន​ចម្លែក​នៅពេល​កក

​សាច់​ត្រី ឬ អាហារ​ផ្សេងទៀត ដែលមាន​ក្លិន​ចម្លែក ឬ​មិនល្អ​បន្ទាប់ពី​ការ​កក មិនគួរ​ប្រើ​ឡើយ ។ ក្លិន​ចម្លែក លេចឡើង អាច បណ្តាលមកពី​អាហារ​កាន់តែ យ៉ាប់យ៉ឺន ។ ពេល​ញ៉ាំ​វា អាច​ប៉ះពាល់​ដល់​សុខភាព​ហើយ​រសជាតិ ក៏​មិនល្អ​ដែរ ៕​/PC