ដោយៈតារារិទ្ធ/ក្រចេះ /សម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសអំពីគម្រោងជួបសំ ណេះសំណាលជា​​មួ​យ​សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A ទូទាំងប្រទេសនាថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះយនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំ ណាត់ផ្លូវជាតិលេខ៧នាព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ខាងមុខនេះ សម្ដេចនឹងជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A ទូទាំងប្រទេសចំនួន ១,៧៥៣ នាក់ ហើយការជួបសំណេះសំណាលនេះគឺត្រូវធ្វើឡើងក្នុងរាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានប្រគល់ឲ្យអាជ្ញាធរខេត្តទាំងអស់ចៅហ្វាយខេត្តត្រូវទទួលខុសត្រូវលើការជូនសិស្ស,រួមជាមួយឪពុក-ម្ដាយសិស្ស ទៅទីក្រុងភ្នំពេញ ដោយចេញថ្លៃសណ្ឋាគារ ការស្នាក់នៅ និង ហូបចុកទាំងអស់ ព្រោះខេត្តមានលុយ ៕