ដោយៈតារារិទ្ធ/ក្រចេះ/ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជា ក់ថាបញ្ហាមីយ៉ាន់ម៉ានឹងមិនបញ្ចប់ក្នុងរយៈពេល១ឆ្នាំ ដែលកម្ពុជាធ្វើជាប្រ ធានអាស៊ាននោះឡើយហើយសម្តេចនឹងរង់ចាំមើលថាតើរវាងវីធីសាស្ត្ររឹងនិងទន់មួយ ណាអាចដោះស្រាយវិបត្តិមីយ៉ាន់ម៉ាបាន។

ការកការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសអញ្ជើញជាសហអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះក្រុងក្រចេះទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦ គីឡូ ម៉ែត្រ សាងសង់ក្រោមជំនួយរបស់រដ្ឋាភិបាលចិនជាង ៣៣លានដុល្លារអាមេរិកនាព្រឹកថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាក្នុងរយៈពេល១ ឆ្នាំ នៃការកាន់តំណែងជាប្រធានអាស៊ានមិនអាចដោះស្រាយបញ្ហាមីយ៉ាន់បាននោះទេ។ ការរិះគន់របស់ ប្រជាជនមីយ៉ាន់ម៉ាមកលើទស្សនកិច្ចរបស់សម្តេចកាលពីដើមខែមករាកន្លងទៅជារឿងខុស។

សម្តេចតេជោបញ្ជាក់ថា៖ «ខ្ញុំគ្មានផលប្រយោជន៍អ្វីក្រៅពីជួយប្រជាជនមីយ៉ាន់ម៉ាឱ្យចេញផុតពីសង្រ្គាមនោះទេ។ខ្ញុំរកសន្តិភាពនិងការពារសន្តិភាពជូនប្រទេ សរបស់ខ្ញុំវាពិបាកណាស់ទៅហើយ បើអ្នកចង់វ៉ៃគ្នាសូមអញ្ជើញអ្នកវ៉ៃចុះ វិធីសាស្រ្តរបស់ខ្ញុំគឺពន្លត់ភ្លើងសង្គ្រាមសិនបានដំណើរការប្រជាធិបតេយ្យទៅតាមក្រោយ»។

សម្តេចតេជោបានលើកជាសំណួរថាតើក្រុមអ្នកប្រឆាំ ងនៅមីយ៉ាន់ម៉ាមានលទ្ធភាពផ្តួលរំលំអ្នកកាន់អំណាចនៅណៃពិដោរសព្វថ្ងៃបានឬទេ ? អ្នកឯងមានទាហានប៉ុន្មានដើម្បីច្បាំងជាមួយទាហានជាងកន្លះលាននាក់នៅមីយ៉ាន់ម៉ានោះ។បើអ្នកឯងចង់ធ្វើសង្គ្រាមក៏ធ្វើទៅខ្ញុំបានប្រឹងប្រែងអស់ប៉ុណ្ណឹងហើយតែខ្ញុំក៏មិនបោះបង់ ចោលនូវការខិតខំរបស់ខ្ញុំដែរក្នុងឋានៈជាសមាជិកអា ស៊ាន និងក្នុងឋានៈជាប្រធានអាស៊ានឆ្នាំនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យអ្នក គ្រប់គ្រងអំណាចនៅមីយ៉ាន់ម៉ាបច្ចុប្បន្នអនុវត្តតាមកុងសង់ស៊ីស ៥ចំណុចរបស់អាស៊ានស្តីពីដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាយ៉ាង ហោចណាស់ទស្សនកិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់ម៉ាក៏បានស្នើឱ្យមានការដោះលែងមនុស្សរាប់ទាំងសាស្រ្តា ចារ្យសេដ្ឋកិច្ចដែលជាទីប្រឹក្សារបស់លោកស្រី អោង សានស៊ូជី ដែលរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី បានស្នើសុំមកសម្តេចលើកបញ្ហាហ្នឹងជាមួយលោក មីន អោងឡាំង នាពេលកន្លងមកផងដែរ៕