ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​កម្បង់​

​នាមសព្ទ​

​ដៃ​ដែល​ក្បង់​ឡើង​
​គ្រាប់សណ្តែក ១ កម្បង់ ។​
​ក្រពុំម្រាមដៃ​ដែល​ផ្គុំ​ឡើង​
​លើក​កម្បង់អញ្ជលី​ប្រណម្យ ។​

កម្រាល​

​នាមសព្ទ​

​របស់​សម្រាប់​ក្រាល​, សម្រាប់​ទ្រាប់​, សម្រាប់​រង​
​កម្រាលពូក​, កម្រាលតុ ។​

ករុណា​

​នាមសព្ទ​

( បា​. សំ​. ) សេចក្ដី​អាណិត​, អាសូរ​; និយាយ​ក្លាយ​មកជា កូរ​ណា ក៏មាន​
​សូម​លោក​មាន​អាសូរករុណា​ខ្ញុំបាទ​ផង ។​

​និបាតសព្ទ​

( បា​. សំ​. ) ពាក្យ​សម្រាប់​គ្រហស្ថ​ឆ្លើយ អ្នកបួស ឬ អ្នកបួស​និង​អ្នកបួស​ឆ្លើយ​គ្នា​ទៅវិញទៅមក​; និយាយ​ក្លាយ​មក​ថា កូរ​ណា ក៏មាន ។ ជួន​ប្រើ​ជា​បុ​រិ​ស​សព្វនាម​ចំពោះ​ខ្លួនឯង​
​ខ្ញុំ​ករុណា​, ខ្ញុំព្រះករុណា​
​ជួន​ប្រើ​ជា​បុ​រិ​ស​សព្វនាម​ចំពោះ​ព្រះមហា​ក្សត្រិយ៍​ថា​
​ព្រះករុណា​ជា​ម្ចាស់ជីវិត ។​

​ករុណាវិសេស​

​និបាតសព្ទ​

( បា​. សំ​. ) ពាក្យ​សម្រាប់​មន្ត្រី​ឬ​បណ្តារាស្ត្រ​ទាំងពួង​ឆ្លើយ​ស្តេច បើ​ឆ្លើយ​ស្ដេច​ទ្រង់​រាជ្យ​ថា​
​ព្រះករុណា​វិសេស ឬ ព្រះករុណា​ថ្លៃ​វិសេស ។​

​កល្យាណ​

(​កល់​-​យ៉ាន​)

​គុណសព្ទ​

( បា​. ) ល្អ​, ដែលមាន​លំអ ។ កល្យាណកម្ម ( កល់​-​យ៉ាណៈ​-​ក័​ម ) ន​. អំពើ​ល្អ​, កុសលកម្ម ។ ព​.​ផ្ទ លាមកកម្ម ។ កល្យាណការី ( កល់​-​យ៉ាណៈ​កា​រ៉ី ) ជន​អ្នក​ធ្វើអំពើ​ល្អ​, អ្នកធ្វើការ​កុសល ។ ស្ត្រី​ជា កល្យាណការិនី ។ កល្យាណមិត្ត ( កល់​-​យ៉ា​-​ណៈ​មិ​ត ) មិត្ត​ល្អ​, មិត្ត​ត្រឹមត្រូវ​ដែល​បុគ្គល​គួរ​សេពគប់ គួរ​រាប់រក​យកជាគ្នា ។ ព​. ផ្ទ​. បាបមិត្ត ។​