ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ពុត​និក​) ៖ ក្រុម​ជម្រើសជាតិ​សេណេ​ហ្គាល់​ធ្លាប់​បាន​ឡើង​ដល់វ​គ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Africa Cup of Nations ពីរដង​កាលពី​ឆ្នាំ ២០០២ និង​ឆ្នាំ ២០១៩ ប៉ុន្តែ​ចាញ់​ទាំង​ពីរ​លើក​។​

​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ សេណេ​ហ្គាល់​បានឈ្នះ​ពា​ន Africa Cup of Nations បន្ទាប់ពី​បាន​យកឈ្នះ​អេ​ហ្ស៊ី​បដោយ​ពិន្ទុ ៤-២​ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​កាលពី​ថ្ងៃអាទិត្យ​ទី​៦​កុម្ភៈ​​ក្នុង​ទីក្រុង​យុន​ដេ (Yaounde) ប្រទេស​កា​មេ​រូ​ន​។​

​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​បានបញ្ចប់​ដោយ​លទ្ធផល​ស្មើគ្នា ហើយ​ក្រុម​ទាំងពីរ​បាន​ឈានទៅរក​ការ​ស៊ុត​បាល់​ប៉េណាល់​ទី​កាត់សេចក្តី​។​

​ខ្សែប្រយុទ្ធ​ក្រុម Liverpool កីឡាករ សា​ឌី​អូ ម៉ា​ណេ របស់​សេណេ​ហ្គាល់ ដែល​ខកខាន​ស៊ុត​បាល់​ប៉េណាល់​ទី​មិន​ចូល​នៅ​នាទី​ទី ៧ នៃ​ការប្រកួត​នោះ បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី​កាត់សេចក្តី​បានសម្រេច បន្ទាប់​ពី​កីឡាករ​ម៉ូ​ហា​ម៉េត អាប់ឌែល​ម៉ូ​ណេម (Mohamed Abdelmonem) និង​ម៉ូ​ហា​ណាដ ឡា​ស៊ីន (Mohanad Lasheen) ស៊ុត​ប៉េណាល់​ទី​មិន​ចូល​ពីរ​គ្រាប់​សម្រាប់អេ​ហ្ស៊ី​ប​។​

​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​បី​នៃ​ពានរង្វាន់ Africa Cup of Nations មុន​នោះ​គឺ​បាន​ទៅលើ​កា​មេ​រូ​ន ដែល​កាលពី​ថ្ងៃ​សៅរ៍​បាន​យក​ឈ្នះ​ក្រុម​ជម្រើសជាតិ​បួ​គី​ណាហ្វា​សូ​ក្នុង​លទ្ធផល ៣-០៕

​ក្រុម​ជម្រើសជាតិ​សេណេ​ហ្គាល់​អបអ​រការ​ឈ្នះ​ពា​ន Africa Cup of Nations ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន