ដោយៈ បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២២​ខាងមុខនេះ អ្នកជំនួញ​វ័យក្មេង ឧកញ៉ា ឡេង និមល គ្រោង​បើក​គម្រោង​ដីឡូត៍​ខ្នាត​ធំ​មួយ​លើ​ផ្ទៃដី​ជាច្រើន​ហិតា តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤៤ ដែលជា​តំបន់​មាន​សក្ដានុពល​សេដ្ឋកិច្ច​ខ្លាំង​។ ការដាក់​លក់​នេះ គឺ​ក្នុងតម្លៃ​ធូរ​ថ្លៃ​បំផុត ហើយ​ថែមទាំង ផ្ដល់​រង្វាន់​ធំ​ជាច្រើន​ដល់​អតិថិជន​ថែម​ទៀតផង​។​

​គម្រោង​ដីឡូត៍​ក្រុមហ៊ុន ឡេង និមល ឯ​.​ក របស់​ឧកញ៉ា ឡេង និមល តាម​បណ្ដោយ​ផ្លូវ​៤៤ ដីឡូត៍ ទំហំ​ចាប់ពី ៥m X ២០m ក្នុងតម្លៃ​ចាប់ពី ១.៩៨០​ដុល្លារ ឡើងទៅ​។ អតិថិជន​ដែល​ទិញ​ផ្ទាល់ នឹងមាន​ឱកាស​ដាក់​ស​ន្លឹ​ក​ឆ្នោត​ផ្សងសំណាង ចាប់យក​រង្វាន់​ធំ រួមមាន​ដូចជា​៖ រថយន្ត ម៉ូតូ និង​សម្ភារៈប្រើប្រាស់​ផ្សេងទៀត​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។

​គម្រោង​ស្ថិតនៅ​ចំ​តំបន់​សក្ដានុពល​ទេសចរណ៍ និង​សន្ទុះ​អភិវឌ្ឍន៍​លើ​វិស័យ​អចលនទ្រព្យ​ខ្លាំង ព្រមទាំង​មាន​រៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ភ្លើង​រួចជាស្រេច​។ នៅក្នុង​គម្រោង​ផ្ទាល់ មាន​រៀបចំ​ជា​ផ្ទះ​លម្ហែ កញ្ចុះ​ស្បូវ អាហា​រដ្ឋា​ន និង​រមណីយដ្ឋាន គួរ​ជាទី​មនោ​រម្យ សម្រាប់​អតិថិជន​ជា​ម្ចាស់​ដី​ឡូ​តិ៍ មិនឱ្យ​ខកបំណង​ឡើយ​។ ជាពិសេស​គម្រោង​ដី​ឡូ​តិ៍ ឧកញ៉ា ឡេង និមល នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤៤​នេះ ជា​ប្រភេទ​ដី​ឡូ​តិ៍​ប្លង់រឹង ល​.​ខ បង់​រំលស់​ងាយៗ និង​បង់ប្រាក់​ប្រចាំខែ​តិចតួច ត្រឹមតែ ២៥​ដុល្លារ ក្នុង​មួយខែ​។

​ទីតាំង​គម្រោង​ស្ថិតនៅ​ផ្លូវជាតិ​លេខ​44 ភូមិ​តាំង​របង ឃុំ​ហោង​សំណំ ស្រុក​ឪ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ លោកអ្នក​អាច​ទំនាក់ទំនង​សាកសួរ​ព័ត៌មាន​បន្ថែម​តាមរយៈ​លេខ​ទូរស័ព្ទ 010 866 388/ 095 866 388/ 066 233 200 ឬ​ឆាត​ចូល​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ក្រុមហ៊ុន​ផ្ទាល់​ក៏បាន Leng Nimol ឡេង និមល ៕​