ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល,អេភី) ៖ ចិនដណ្តើមបានមេដាយមាសដំបូងរបស់ខ្លួននៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងក្នុងវិញ្ញាសាជិះស្គីល្បឿនលឿនបណ្តាក់គ្នាលើផ្លូវចម្ងាយខ្លី។
អាស៊ីគឺជាកន្លែងដ៏ពេញនិយមនៃកីឡាដែលគេស្គាល់ថា Roller Derbyលើទឹកកក ទោះបីជាបរិយាកាសដ៏កក្រើកកាលពីយប់ថ្ងៃសៅរ៍ត្រូវបានថមថយយ៉ាងខ្លាំងដោយការរឹតបន្តឹងកូវីដ១៩ នៅឯកន្លែងអូឡាំពិកក៏ដោយ។
ទោះយ៉ាងណាក៏ដោយ ជនជាតិចិនមួយចំនួនតូច ដែលត្រូវបានអនុញ្ញាតនៅក្នុងទីលាន Capitol Indoor Arena បានអបអរជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រទេសម្ចាស់ផ្ទះដោយស្រែកហ៊ោទាំងពាក់ម៉ាស់និងគ្រវីទង់ជាតិតូចៗ។
កីឡាករ វូ តាជីង (Wu Dajing)បានផ្តួលកីឡាករ ពីត្រូ ស៊ីហ្គែល (Pietro Sighel) របស់អ៊ីតាលីត្រឹមរយៈពេល ០,០១៦ វិនាទី ឬពាក់កណ្ដាលក្តារស្គីដើម្បីដណ្តើមមេដាយមាស។ហុងគ្រីទទួលបានសំរឹទ្ធ។
ឈូ ជុនយូ (Qu Chunyu) ហ្វាន កេស៊ីន (Fan Kexin) និង រិន ហ្ស៊ីវៃ (Ren Ziwei) បានចូលរួមជាមួយវូសម្រាប់ជ័យជម្នះនេះ។
វូបាននិយាយថា “វាពិតជាការធូរចិត្តដ៏ធំ។ ឥឡូវនេះ យើងបានសម្រេចក្តីសុបិនរបស់យើងនៅថ្ងៃដំបូងហើយ”៕
កីឡាករ វូ តាជីង បានផ្តួលកីឡាករ ពីត្រូ ស៊ីហ្គែល របស់អ៊ីតាលីត្រឹមរយៈពេល ០,០១៦ វិនាទី