​ដោយៈ​សុផល​/​ភ្នំពេញ​:“​ប្រាសាទ​ព្រះ​គោ​”​ជា​រមណីយដ្ឋាន​ទេសចរណ៍​បែប​វប្បធម៌​ប្រវត្តិសាស្ត្រ ។​ប្រាសាទ​ព្រះ​គោ​ត្រូវបាន​សាងសង់ឡើង នៅក្នុង​រជ្ជកាល​ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី ១ (៨៧៧-៨៨៦) ដោយ​សាងសង់​មុន​ប្រាសាទបាគង ២ ឆ្នាំ ។​

​ប្រាសាទ​នេះ សាងសង់​ពី​ឥដ្ឋ បែរមុខ​ទៅ​ទិសខាងកើត មាន​កំពែង​បី​ជាន់ កំពែង​ខាងក្រៅ​មាន​ទំហំ ៥០០ ម៉ែត្រ គុណ​នឹង ៤០០ ម៉ែត្រ និង មាន​គោ​បុ​រៈ​នៅ​ខាងលិច និង ខាងកើត ដោយ​ស្ថិតនៅ​ភាគ​អាគ្នេយ៍​ចម្ងាយ ១៥ គីឡូម៉ែត្រ​ពី​តំបន់​ប្រាសាទ​អង្គរ ។​

​នៅទីនេះ​មាន​សក្តានុពល​ទេសចរណ៍​សំខាន់ៗ​ដូចជា​ប្រវត្តិ​នៃ​ការសាងសង់ ទីតាំង និង​ជា​តំបន់​វប្បធម៌​ប្រវត្តិសាស្ត្រ​។ នៅទីនេះ​ភ្ញៀវទេសចរ​អាចមក​សិក្សា​អំពី​ប្រវត្តិសាស្ត្រ លំហែ​កម្សាន្ត មើល​ប្រាសាទ មើល​ចម្លាក់ និង​ថតរូប​ទុកជា​អនុស្សាវរីយ៍​៕​សរន​-PC