លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អមដំណើរដោយក្រុមការងារក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួនបី ទីតាំងបន្ថែមទៀតដែលស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ ។
ទីតាំងដែលលោកស្រី ឱ វណ្ណឌីន ងញ្ជើញចុះពិនិត្យមើលនៅថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២២មាន៖មួយ.មន្ទីរពេទ្យបង្អែកស្រុកអូររាំងឪពីរ.មណ្ឌលសុខភាព ជប់ និងបី.មន្ទីរពេទ្យបង្អែកស្រុកតំបែរ។