ដោយ​: សុវណ្ណ​កុម្ភៈ​/​ខេត្តកណ្តាល​: ក្រុមបាល់ទាត់​យុវជន​ស្រុក​ល្វាឯម ក្រុមបាល់ទាត់​ព្រះ​នរាយណ៍​ទទួលបាន​៣​ពិន្ទុ​ដូចគ្នា បន្ទាប់ពី​ក្រុម​ទាំង​២​យកឈ្នះ​លើ​គូប្រកួត​របស់ខ្លួន​ដូចគ្នា​ក្នុង ព្រឹត្តិការណ៍​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​លោក គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល ឆ្នាំ​២០២២ ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ទីលាន​កីឡដ្ឋាន​ខេត្ត​ស្ថិតក្នុង​ក្រុង​តាខ្មៅ​។​

​ក្នុង​ពូ​ល “C” ក្រុមបាល់ទាត់​យុវជន​ស្រុក​ល្វាឯម​បាន​យកឈ្នះ​លើ​ក្រុមបាល់ទាត់​ម៉ូតូ​តាខ្មៅ​លទ្ធផល​បច្ចេកទេស ៥​ទល់​០ ក្រុមបាល់ទាត់​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​បាន​ត្រឹម​ស្មើ​ក្រុមបាល់ទាត់​មន្ទីរអប់រំ​កាយ និង​កីឡា​ខេត្ត​លទ្ធផល​បច្ចេកទេស ១​ទល់​១ ។ ចំណែក​ពូ​ល “D” ក្រុមបាល់ទាត់​ព្រះ​នរាយណ៍​យកឈ្នះ​លើ​ក្រុមបាល់ទាត់​មិត្ត​មិត្ត​តាខ្មៅ លទ្ធផល​បច្ចេកទេស ៥​ទល់​១ ខណៈ​ក្រុមបាល់ទាត់​យុវជន​ក្រុង​តាខ្មៅ​យកឈ្នះ​លើ​ក្រុមបាល់ទាត់​រដ្ឋបាលខេត្ត​កណ្តាល​លទ្ធផល​បច្ចេកទេស ៣​ទល់​២​។

​ការប្រកួត​នេះ​គឺ​ចាប់ផ្តើម​ពី ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២២ ដល់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២២ ដោយមាន​១៨​ក្រុម និង​បាន​បែងចែក​ចេញ ជា​៤​ពូ​ល​គឺ ពូ​ល​A ពូ​ល​B ពូ​ល​C ពូ​ល​D ក្នុង​១​ពូ​ល​មាន​៤​ក្រុម និង​៥​ក្រុម ។ ក្រុម​ចំណាត់ថ្នាក់​លេខ​១​ទទួលបាន​ពាន​ចំនួន​០១ ទង់​ចំណាត់ថ្នាក់​លេខ​១ មេដាយមាស ចំនួន​៣០​គ្រឿង ទឹកប្រាក់​ចំនួន ១២ លាន​រៀល​។ ក្រុម​ចំណាត់ថ្នាក់​លេខ​២ ទទួលបាន​ទង់​ចំណាត់ថ្នាក់​លេខ​២ ចំនួន​០១ មេដាយប្រាក់ ចំនួន​៣០​គ្រឿង ទឹកប្រាក់​ចំនួន ៨ លាន​រៀល​។ ក្រុម​ចំណាត់ថ្នាក់​លេខ​៣ ទទួលបាន​ទង់​ចំណាត់ថ្នាក់​លេខ​៣ ចំនួន​០១ មេដាយសំរិទ្ធ ចំនួន​៣០​គ្រឿង ទឹកប្រាក់​ចំនួន ៦ លាន​រៀល​។ ក្រុម​ចំណាត់ថ្នាក់​លេខ​៤ ទទួលបាន​ប្រាក់​លើកទឹកចិត្ត​ចំនួន ៣ លាន​រៀល​។​​សម្រាប់​ក្រុម​មាន​វិន័យ​ល្ អ​(​ក្រុម​Fair Play) ទទួលបាន​ពាន​ចំនួន​០១ ទង់​Fair Play ចំនួន​០១ និង​ទឹកប្រាក់​ចំនួន ៣ លាន​រៀល​។ កីឡាករ​ទាត់​ចូល​ទី​បាន​ច្រើនជាងគេ ទទួលបាន​ទឹកប្រាក់​ចំនួន ៥០ ម៉ឺន​រៀល​។ អ្នកចាំទី​ល្អ​ជាងគេ ទទួលបាន​ទឹកប្រាក់​ចំនួន ៥០ ម៉ឺន​រៀល​។ ក្រុម​អាជ្ញាកណ្តាល​ល្អ ទទួលបាន​មេដាយមាស​ចំនួន​០៤ ទឹកប្រាក់​ចំនួន ៥០ ម៉ឺន​រៀល​៕​