ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បាន​បើក​វគ្គ​បណ្តុះបណ្តាល​គណៈ​កម្ម​ការ​បច្ចេកទេស និង​មន្ត្រី​ដឹកនាំ​ការប្រកួត​កីឡាហែលទឹក​ថ្នាក់ជាតិ​មាន​រយៈ​៣​ថ្ងៃ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​មណ្ឌល​កីឡាហែលទឹក នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ វគ្គ​នេះ​បើក​ឡើង​ដោយ​ប្រើប្រាស់​ថវិកា​ឧបត្ថម្ភ​ប្រចាំ​ប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​សម្រាប់​ឆ្នាំ​២០២១​។

​លោក ហែម គី​រី​អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បាន​ប្រាប់​ឲ្យ​ដឹងថា វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សិក្ខាកាម​ចំនួន​៣០​នា ក់​ដែល​មក​ខេត្តកំពង់ចាម ខេត្តបាត់ដំបង ស្រុក​កោះធំ (​ខេត្តកណ្តាល​) ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មន្ត្រី​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ មន្ត្រី​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​។​

​វគ្គ​នេះ​ធ្វើឡើង​ក្នុង​បំណង​ពង្រឹងសមត្ថភាព​ចំណេះដឹង​របស់​មន្ត្រី​គណៈកម្មការ​ទាំងអស់រ​បស់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ជាមួយនឹង​លោកគ្រូ​ឧទ្ទេស​ដែលមាន​បទពិសោធន៍ និង​ជាម​ន្ត្រី​គណៈកម្មការ​បច្ចេកទេស​អន្តរជាតិ​ទទួលស្គាល់​ដោយ​សហ​ព្ធ័​ន្ធ​កីឡាហែលទឹក​អន្តរជាតិ (FINA) ដើម្បី​ចែករម្លែក​បង្ហាត់បង្រៀន​នូវ​បច្ចេកទេស​ក៏ដូចជា​បទបញ្ជា​ថ្មីៗ​បាន​កែ​ប្រែជា​រៀងរាល់ឆ្នាំ​ជូនទៅ​ដល់​សិក្ខាកាម​ទាំងអស់​បាន​
​សិក្សា​ស្វែងយល់ និង​យកទៅអនុវត្ត​ផ្ទាល់ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ដឹកនាំ​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​៕​