ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (CGTN) ៖ ក្រុម​អ្នកវិទ្យាសាស្ត្រ​អាល្លឺម៉ង់​គ្រោង​នឹង​ក្លូន ហើយ​បន្ទាប់​មក​បង្កាត់​ពូជ​ជ្រូក​កែប្រែ​ហ្សែ​ន​នៅ​ឆ្នាំនេះ ដើ​បេះដូង​សម្រាប់​មនុស្ស​។ ពួកគេ​នឹង​ប្រើ​កំណែ​សាមញ្ញ​នៃ​សត្វ​ជ្រូក​ដែល​ធ្វើ​វិស្វកម្ម​ដោយ​សហរដ្ឋ​អាម៉េរិក ដែល​បាន​ប្រើ​កាលពី​ខែ​មុន​ក្នុង​ការប្តូរ​បេះដូង​ជ្រូក​មក​មនុស្ស​ជា​លើកដំបូង​លើ​ពិភពលោក​។​

​លោក អេក​ខាត វូ​ហ្វ (Eckhard Wolf) ជា​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​លូ​កវី​ក ម៉ា​ស៊ី​មី​លៀន Ludwig-Maximilians ក្នុង​ទីក្រុង​មុយ​និច បាន​និយាយថា ក្រុម​ស្រាវជ្រាវ​​របស់​គាត់​មានបំណង​ចង់ឱ្យ​មាន​ប្រភេទ​សត្វ​ជ្រូក​ថ្មី ដែល​កែប្រែ​ពី​ពូជ​ជ្រូក​នៅ​កោះ​អក​លែ​ន (Auckland) រួចរាល់​សម្រាប់​ការសាកល្បង​ប្តូរ​បេះដូង​នៅត្រឹម​ឆ្នាំ ២០២៥​។​

​ក្នុង​ការវះកាត់​លើកដំបូង ក្រុម​គ្រូពេទ្យ​មួយ​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ម៉ា​រី​លែ​ន​កាលពី​ខែ​មុន​បាន​ប្តូរ​បេះដូង​ពី​ជ្រូក​មួយ​ក្បាល ដែល​កែ​ហ្សែ​ន​ចំនួន ១០ ដាក់​ទៅ​បុរស​ឈឺធ្ងន់ធ្ងរ​ម្នាក់​។​វេជ្ជបណ្ឌិត​របស់​​គាត់​និយាយថា អ្នកជំងឺ​កំពុង​ឆ្លើយតប​បាន​យ៉ាង​ល្អ ទោះបីជា​ហានិភ័យ​នៃ​ការឆ្លង​មេរោគ ការបដិសេធ​សរីរាង្គ ឬ​ជំងឺ​លើសឈាម​នៅតែ​មាន​ក៏​ដោយ​។​

​លោក​វូ​ហ្វ ដែល​ការងារ​របស់​គាត់​បាន​បង្ក​ឱ្យមាន​ការជជែក​វែកញែក​ដ៏​ក្តៅគគុក​នៅ​ក្នុង​ប្រទេសមួយ​ដែលមាន​អត្រា​បរិច្ចាគ​សរីរាង្គ​ទាប​បំផុត​មួយ​នៅ​អឺរ៉ុប និង​ចលនា​សិទ្ធិ​សត្វ​ដ៏​ខ្លាំងក្លា​នោះ​បាន​​និយាយថា “​គំនិត​របស់​យើង​គឺ​ត្រូវ​បន្ត​ជាមួយ​នឹង​គំរូ​ដ៏​សាមញ្ញ​មួយ ពោលគឺ​ជាមួយ​នឹង​ការកែប្រែ​ហ្សែ​ន​ចំនួន​ប្រាំ​”៕

លោក អេក​ខាត វូ​ហ្វ រំពឹង​មាន​ជ្រូក​កែ​ហ្សែ​ន​បង្កាត់​ពូជ​រួចរាល់​សម្រាប់​បរិច្ចាគ​បេះដូង​នៅត្រឹម​ឆ្នាំ​២០២៥​