​ដោយៈ​ទេ​ពក​ង្រី​/​ពោធិ៍សាត់​:​លោក ជាវ តា​យ អភិបាលខេត្ត​ពោធិ៍សាត់ បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ជូន​រង្វាន់​ដល់​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ខេត្តពោធិ៍សាត់​សម័យ​ប្រឡង ២៧ ធ្នូ ២០២១ សម្រាប់​ឆ្នាំ​សិក្សា​២០២០–២០២១ ។​ពិធី​ប្រព្រឹត្តទៅ​នៅក្នុង​បរិវេណ​វេទិកា​ក្នុង​សាលាខេត្ត ។​

​លោក លី​សុគ​ន្ធី ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តពោធិ៍សាត់​បានឱ្យដឹង​ថា លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០២០–២០២១ ក្នុង​ខេត្តពោធិ៍សាត់ មាន​សិស្ស​ប្រឡង​ជាប់​សរុប ១.៨៩១​នាក់ (​ស្រី​១,០៩៦​នាក់ )​លើ​បេក្ខជន​មក​ប្រឡង​សរុប ៣.២៤០​នាក់ ស្រី​១.៦៩៣​នាក់​) ស្មើនឹង​៥៨,៣៦​ភាគរយ​(​ស្រី​៦៤,៧៤​ភាគរយ​)​។ សម្រាប់​ឆ្នាំ​២០២១​នេះ លទ្ធផល​និទ្ទេស​អេ​(A )​ចំនួន​២៨​នាក់​( ស្រី​១៣​នាក់​), និទ្ទេស​ប៊ី​(B) ចំនួន​១៤២​នាក់ (​ស្រី​៨០​នាក់​), និទ្ទេស ស៊ី (C )​ចំនួន​៣០៧​នាក់ (​ស្រី​១៧៧​នាក់​), និទ្ទេស ឌី (D) ចំនួន​៥៨៦​នាក់ (​ស្រី​៣៦៥​នាក់​) និង​និទ្ទេស​អ៊ី​(E) ចំនួន​៨២៨​នាក់ (​ស្រី​៤៦១​នាក់​)​។​

​ជាការ​លើកទឹកចិត្ត​ជូន​ដល់​ក្មួយៗ​សិស្សានុសិស្ស​ប្រឡង​ជាប់​លោក​អភិបាលខេត្ត​បាន​ជូន​រង្វាន់​ជា​ថវិកា​ដល់​សិស្ស និង​លោកគ្រូ​អ្នកគ្រូ​ដែលមាន​ទឹកប្រាក់​ចាប់ពី​មួយ​សែន​រៀល​ដល់​ពីរលាន​រៀល​ផងដែរ​៕​សរន​