ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅល្ងាចថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២២នេះបានស្នើសុំការ អធ្យាស្រ័យបន្ទាប់ពីទទួលព័ត៌មានខុសពាក់ព័ន្ធនឹងការដោះលែងលោក Sean Turnell សាស្ត្រាចារ្យសេដ្ឋកិច្ចមានតួនាទីជាទីប្រឹក្សាលោកស្រី អោងសាន ស៊ូជី ។

នៅលើផេកផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖«ព្រឹកមិញនេះខ្ញុំបានលើកឡើងអំពីការដោះលែងជនជាតិអូស្ត្រាលីដែលខ្ញុំបានស្នើសុំមេដឹកនាំយោធាមីយ៉ា ន់ម៉ា។ តាមការជាក់ស្តែងជនជាតិអូស្ត្រាលីនេះមិនទាន់ទទួលបានការដោះលែងនៅឡើយទេ»។សម្តេចតេជោបានបន្ថែមថាការ ភន្ត័ច្រឡំនេះបណ្តាលមកពីសម្តេចទទួល បានព័ត៌មានខុសដែលសម្តេចសូមអធ្យាស្រ័យលើកំហុសដោយអចេតនាមួយនេះ ។

សូមរម្លឹកថា លោក Sean Turnell ដែលជាសាស្ត្រាចារ្យសេដ្ឋកិច្ចមានតួនាទីជាទីប្រឹក្សាលោកស្រី អោងសាន ស៊ូជី នៅពេលត្រូវបានរបបយោធាមីយ៉ាន់ម៉ា ឃុំខ្លួនកាល ពីមួយឆ្នាំមុន។ ក្នុងខណៈដំណើរទស្សនកិច្ចរបស់សម្តេចតេជោទៅប្រទេសមីយ៉ាន់ម៉ាកន្លងទៅលោក មីន អោងឡាំង បានប្រាប់សម្តេចតេ ជោថានឹងឆ្លើយតបជាវិជ្ជមាន ក្នុងករណីដៅលែង​លោក Sean Turnell ៕